មីកា 7:13-19 KHSV

13 ផែនដី​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសានព្រោះ​តែ​អំពើ​អាក្រក់​របស់​អស់​អ្នក​ដែល​រស់នៅ​លើ​ផែនដី។

14 ព្រះ‌អម្ចាស់​អើយ សូម​ថែ‌រក្សាប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះ‌អង្គដូច​គង្វាល​ធ្លាប់​ថែ‌រក្សា​ហ្វូង​សត្វ​របស់​ខ្លួន។យើង​ខ្ញុំ​ដែល​ជា​ហ្វូង​ចៀម​របស់​ព្រះ‌អង្គរស់​នៅ​លើ​ទឹក​ដី​គ្មាន​ជីជាតិដែល​មាន​ចម្ការ​ព័ទ្ធ​ជុំ‌វិញ។សូម​នាំ​យើង​ខ្ញុំ​ទៅ​រស់​នៅ​កន្លែងដែល​មាន​ជីជាតិ​ល្អ​នៅ​ស្រុក​បាសាននិង​ស្រុក​កាឡាដ ដូច​ដើម​វិញ។

15 សូម​សម្តែង​ព្រះ‌បារមី​ដ៏​រុងរឿង​អស្ចារ្យ ដូចកាល​ព្រះ‌អង្គ​នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីប។

16 ប្រជា‌ជាតិ​នានា​នឹង​ឃើញ ហើយ​ត្រូវ​អាម៉ាស់ទោះ​បី​គេ​មាន​ឫទ្ធិ​ខ្លាំង​ពូកែ​យ៉ាង​ណា​ក្ដី។ពួក​គេ​ងឿង‌ឆ្ងល់​ពេក រក​និយាយ​មិន​រួចហើយ​ស្ដាប់​អ្វី​ក៏​លែង​ឮ​ដែរ។

17 ពួក​គេ​នឹង​ស៊ី​ធូលី​ដី​ដូច​ពស់និង​ដូច​សត្វ​លូន​វារ​ឯ​ទៀតៗ។ពួក​គេ​ចេញ​ពី​កន្លែង​ពួន​មក​រក​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​យើង ដោយ​ភ័យ​ញ័រពួក​គេ​នឹង​ភ័យ​តក់‌ស្លុត ហើយ​ខ្លាច​ព្រះ‌អង្គ។

18 បពិត្រ​ព្រះ‌អម្ចាស់! តើ​មាន​ព្រះ​ណាដែល​មាន​ព្រះ‌ហឫទ័យ​សប្បុរស​ដូច​ព្រះ‌អង្គ?ព្រះ‌អង្គ​លើក‌លែង​ទោស​ឲ្យ​យើង​ខ្ញុំព្រះ‌អង្គ​មិន​ពិរោធ​រហូត​ឡើយ។ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដែល​នៅ​សេស‌សល់ហើយ​ព្រះ‌អង្គ​ប្រណី‌សន្ដោស​ដល់​ពួក​គេ។

19 ព្រះ‌អង្គ​មុខ​ជា​អាណិត‌អាសូរ​យើង​ខ្ញុំ​សា​ជា​ថ្មីព្រះ‌អង្គ​មិន​ប្រកាន់​ទោស​របស់​យើង​ខ្ញុំ​ទេព្រះ‌អង្គ​នឹង​យក​អំពើ​បាប​ទាំង​ប៉ុន្មានរបស់​យើង​ខ្ញុំ ទៅ​បោះ​ចោល​នៅ​បាត​សមុទ្រ។