មីកា 7:17-20 KHSV

17 ពួក​គេ​នឹង​ស៊ី​ធូលី​ដី​ដូច​ពស់និង​ដូច​សត្វ​លូន​វារ​ឯ​ទៀតៗ។ពួក​គេ​ចេញ​ពី​កន្លែង​ពួន​មក​រក​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​យើង ដោយ​ភ័យ​ញ័រពួក​គេ​នឹង​ភ័យ​តក់‌ស្លុត ហើយ​ខ្លាច​ព្រះ‌អង្គ។

18 បពិត្រ​ព្រះ‌អម្ចាស់! តើ​មាន​ព្រះ​ណាដែល​មាន​ព្រះ‌ហឫទ័យ​សប្បុរស​ដូច​ព្រះ‌អង្គ?ព្រះ‌អង្គ​លើក‌លែង​ទោស​ឲ្យ​យើង​ខ្ញុំព្រះ‌អង្គ​មិន​ពិរោធ​រហូត​ឡើយ។ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដែល​នៅ​សេស‌សល់ហើយ​ព្រះ‌អង្គ​ប្រណី‌សន្ដោស​ដល់​ពួក​គេ។

19 ព្រះ‌អង្គ​មុខ​ជា​អាណិត‌អាសូរ​យើង​ខ្ញុំ​សា​ជា​ថ្មីព្រះ‌អង្គ​មិន​ប្រកាន់​ទោស​របស់​យើង​ខ្ញុំ​ទេព្រះ‌អង្គ​នឹង​យក​អំពើ​បាប​ទាំង​ប៉ុន្មានរបស់​យើង​ខ្ញុំ ទៅ​បោះ​ចោល​នៅ​បាត​សមុទ្រ។

20 ព្រះ‌អង្គ​នឹង​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រដល់​កូន​ចៅ​របស់​លោក​យ៉ាកុបហើយ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាដល់​កូន​ចៅ​របស់​លោក​អប្រាហាំដូច​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរសរបស់​យើង​ខ្ញុំ​កាល​ពី​ជំនាន់​ដើម។