មីកា 7:8-14 KHSV

8 ខ្មាំង​សត្រូវ​របស់​ខ្ញុំ​អើយ!កុំ​អាល​អរ​សប្បាយ ដោយ​ឃើញ​ខ្ញុំ​ដួល​ដូច្នេះ!ខ្ញុំ​ពិត​ជា​ដួល​មែនតែ​ខ្ញុំ​នឹង​ងើប​ឡើង​វិញ​ពុំ‌ខាន។ទោះ​បី​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត​ក្ដីក៏​ព្រះ‌អម្ចាស់​ជា​ពន្លឺ​របស់​ខ្ញុំ​ដែរ។

9 ខ្ញុំ​សុខ​ចិត្ត​ស៊ូ​ទ្រាំ​នឹង​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់ដ្បិត​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ។គង់​តែ​មាន​ថ្ងៃ​ណា​មួយព្រះ‌អង្គ​នឹង​ការពារ​ក្ដី​របស់​ខ្ញុំហើយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​មិន​ខាន។ព្រះ‌អង្គ​នឹង​នាំ​ខ្ញុំ​ចេញ​ទៅ​រក​ពន្លឺខ្ញុំ​នឹង​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។

10 សត្រូវ​របស់​ខ្ញុំ​នឹង​ឃើញ ហើយ​អាម៉ាស់​មុខគេ​ធ្លាប់​ពោល​មក​ខ្ញុំ​ថា “តើ​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​អ្នក ទៅ​ណា​បាត់​ហើយ?”ខ្ញុំ​នឹង​ឃើញ​សត្រូវ​រង​ទុក្ខ​ម្ដងគឺ​អ្នក​ទាំង​នោះ​នឹង​ត្រូវ​គេ​ជាន់​ឈ្លីដូច​ភក់​ជ្រាំ​ដែល​គេ​ដើរ​ជាន់​នៅ​តាម​ផ្លូវ។

11 នៅ​ថ្ងៃ​ដែល​គេ​សង់​កំពែង​ក្រុងរបស់​អ្នក​ឡើង​វិញទឹក​ដី​របស់​អ្នក​នឹង​លាត​សន្ធឹង​កាន់​តែ​ឆ្ងាយ។

12 នៅ​ថ្ងៃ​នោះ ប្រជា‌ជន​របស់​អ្នកនឹង​វិល​មក​រក​អ្នក​វិញពី​ស្រុក​អាស្ស៊ីរី និង​ស្រុក​អេស៊ីបចាប់​ពី​ទន្លេ​នីល​រហូត​ដល់​ទន្លេ​អឺប្រាតចាប់​ពី​សមុទ្រ​ម្ខាង​ទៅ​ដល់​សមុទ្រ​ម្ខាងចាប់​ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយ​ទៀត។

13 ផែនដី​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសានព្រោះ​តែ​អំពើ​អាក្រក់​របស់​អស់​អ្នក​ដែល​រស់នៅ​លើ​ផែនដី។

14 ព្រះ‌អម្ចាស់​អើយ សូម​ថែ‌រក្សាប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះ‌អង្គដូច​គង្វាល​ធ្លាប់​ថែ‌រក្សា​ហ្វូង​សត្វ​របស់​ខ្លួន។យើង​ខ្ញុំ​ដែល​ជា​ហ្វូង​ចៀម​របស់​ព្រះ‌អង្គរស់​នៅ​លើ​ទឹក​ដី​គ្មាន​ជីជាតិដែល​មាន​ចម្ការ​ព័ទ្ធ​ជុំ‌វិញ។សូម​នាំ​យើង​ខ្ញុំ​ទៅ​រស់​នៅ​កន្លែងដែល​មាន​ជីជាតិ​ល្អ​នៅ​ស្រុក​បាសាននិង​ស្រុក​កាឡាដ ដូច​ដើម​វិញ។