16 ពួកយើងឃើញម្ហូបអាហាររលាយបាត់ពីមុខពួកយើងហើយនៅក្នុងដំណាក់របស់ព្រះនៃយើងក៏លែងមានអំណរ និងការសប្បាយរីករាយទៀតដែរ។
17 គ្រាប់ពូជនៅក្នុងដីក្រៀមស្ងួតអស់ជង្រុកស្រូវនៅទទេឃ្លាំងទុកភោគផលខូចខាតអស់ដ្បិតគ្មានស្រូវនៅសល់ឡើយ។
18 ហ្វូងសត្វនាំគ្នាស្រែកថ្ងូរហ្វូងគោខ្ចាត់ព្រាត់ទៅគ្រប់ទីកន្លែងព្រោះគ្មានស្មៅស៊ីសូម្បីតែហ្វូងចៀមក៏រីងរៃទៅៗដែរ។
19 ព្រះអម្ចាស់អើយ ទូលបង្គំស្រែកអង្វរព្រះអង្គដ្បិតភ្លើងឆេះកម្ទេចវាលស្មៅអណ្ដាតភ្លើងឆាបឆេះដើមឈើទាំងប៉ុន្មាននៅតាមចម្ការ។
20 សូម្បីតែសត្វព្រៃក៏បែរមុខទៅរកព្រះអង្គដែរដ្បិតប្រភពទឹកទាំងឡាយរីងស្ងួតអស់ហើយវាលស្មៅក៏ត្រូវភ្លើងឆាបឆេះអស់ដែរ។