2 ពួកព្រឹទ្ធាចារ្យអើយ ចូរស្ដាប់!អ្នកទាំងអស់គ្នាដែលរស់នៅក្នុងស្រុកអើយចូរផ្ទៀងត្រចៀកស្ដាប់!តើហេតុការណ៍នេះធ្លាប់កើតមាននៅជំនាន់អ្នករាល់គ្នាឬនៅជំនាន់ដូនតារបស់អ្នករាល់គ្នា?
3 ចូររៀបរាប់ហេតុការណ៍នេះប្រាប់កូនចៅរបស់អ្នករាល់គ្នាហើយឲ្យកូនចៅរបស់អ្នករាល់គ្នារៀបរាប់ប្រាប់កូនចៅរបស់ខ្លួនរួចឲ្យអ្នកទាំងនោះរៀបរាប់ប្រាប់ជាបន្តទៅកូនចៅនៅជំនាន់ក្រោយៗ។
4 អ្វីៗដែលដង្កូវទុកឲ្យនៅសល់នោះមានកណ្ដូបស៊ីបង្ហិនអ្វីៗដែលកណ្ដូបទុកឲ្យនៅសល់នោះមានចង្រិតស៊ីបង្ហិនហើយអ្វីៗដែលចង្រិតទុកឲ្យនៅសល់នោះមានក្រាស៊ីបង្ហិន។
5 មនុស្សប្រមឹកអើយ ចូរភ្ញាក់ឡើងហើយនាំគ្នាយំសោក!អស់អ្នកចំណូលស្រាអើយចូរសោកសង្រេងទៅ!អ្នករាល់គ្នាគ្មានស្រាផឹកទៀតទេ។
6 មានកណ្ដូបមួយហ្វូងលើកគ្នាដូចកងទ័ពមួយមកប្រហារស្រុករបស់យើងពួកវាខ្លាំងពូកែ និងមានចំនួនច្រើនឥតគណនាមានចង្កូម ដូចចង្កូមរបស់សិង្ហឈ្មោលនិងមានថ្គាមដូចថ្គាមរបស់សិង្ហញី។
7 ពួកវាបំផ្លាញចម្ការទំពាំងបាយជូររបស់យើងពួកវាកម្ទេចដើមឧទុម្ពររបស់យើងពួកវាស៊ីសំបក និងជម្រុះស្លឹកអស់បន្សល់ទុកតែមែកខូចខាតប៉ុណ្ណោះ។
8 ចូរសោកសង្រេង ដូចស្រីក្រមុំយំកាន់ទុក្ខព្រោះគូដណ្ដឹងរបស់នាងស្លាប់។