8 ចូរសោកសង្រេង ដូចស្រីក្រមុំយំកាន់ទុក្ខព្រោះគូដណ្ដឹងរបស់នាងស្លាប់។
9 គ្មាននរណាយកម្សៅ ឬស្រាទំពាំងបាយជូរមកថ្វាយព្រះអម្ចាស់ក្នុងព្រះដំណាក់ទៀតទេពួកបូជាចារ្យដែលបំពេញមុខងារបម្រើ ព្រះអម្ចាស់នាំគ្នាកាន់ទុក្ខ។
10 ចម្ការទាំងឡាយត្រូវហិនហោចអស់សូម្បីតែដីក៏កាន់ទុក្ខដែរគ្មានស្រូវ គ្មានស្រាទំពាំងបាយជូរថ្មីហើយក៏គ្មានប្រេងទៀតផង។
11 អ្នកភ្ជួររាស់បាក់ទឹកចិត្តអ្នកដាំចម្ការទំពាំងបាយជូរសោកសង្រេងព្រោះគ្មានស្រូវ គ្មានដំណាំអ្វីដុះទេហើយនៅរដូវចម្រូត ក៏គ្មានអ្វីច្រូតដែរ។
12 ដើមទំពាំងបាយជូរស្វិតអស់ដើមឧទុម្ពរក្រៀមស្ងួតអស់រីឯដើមទទឹម ដើមលម៉ើ និងដើមល្មុតព្រមទាំងដើមឈើឯទៀតៗនៅតាមចម្ការក៏ងាប់អស់ដែរធ្វើឲ្យមនុស្សម្នាបាត់បង់អំណរសប្បាយ។
13 ពួកបូជាចារ្យអើយ ចូរនាំគ្នាស្លៀកបាវហើយកាន់ទុក្ខទៅ!អ្នករាល់គ្នាដែលបំពេញមុខងារបម្រើអាសនៈចូរសោកសង្រេងទៅ!អស់អ្នកដែលបម្រើព្រះរបស់ខ្ញុំអើយចូរនាំគ្នាមក ហើយកាន់ទុក្ខពេញមួយយប់ទៅដ្បិតគ្មាននរណាយកម្សៅ ឬស្រាទំពាំងបាយជូរមកថ្វាយព្រះរបស់អ្នករាល់គ្នានៅក្នុងព្រះដំណាក់ទៀតឡើយ។
14 ចូរធ្វើពិធីតមអាហារ ដើម្បីញែកខ្លួនជាសក្ការៈហើយប្រកាសពិធីបុណ្យដ៏ឱឡារិក។ចូរប្រមូលពួកព្រឹទ្ធាចារ្យ និងប្រជាជននៅក្នុងស្រុកទាំងមូលឲ្យមកជួបជុំគ្នាក្នុងដំណាក់របស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាហើយស្រែកអង្វរសូមព្រះអង្គជួយទៅ!