យ៉ូអែល 2:21-27 KHSV

21 ទឹក​ដី​អើយ ចូរ​កុំ​ភ័យ​បារម្ភ​អ្វីចូរ​ត្រេក​អរ​សប្បាយ​រីក‌រាយ​ឡើងដ្បិត​ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​បំផុត!

22 សត្វ​ព្រៃ​ទាំង‌ឡាយ​អើយ ចូរ​កុំ​ភ័យ​បារម្ភ​អ្វីដ្បិត​វាល​ស្មៅ​នឹង​មាន​ស្មៅ​ដុះ​ខៀវ​ខ្ចី​ឡើង​វិញដើម​ឈើ​នឹង​មាន​ផ្លែហើយ​ដើម​ឧទុម្ពរ និង​ចម្ការ​ទំពាំង‌បាយជូរក៏​បង្កើត​ភោគ‌ផល​ឡើង​វិញ​ដែរ។

23 អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន​អើយចូរ​អរ​សប្បាយ​រីក‌រាយ​ឡើងដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នាប្រទាន​ទឹក​ភ្លៀង​មក​សង្គ្រោះ​អ្នក​រាល់​គ្នា​ហើយ!ព្រះ‌អង្គ​បង្អុរ​ភ្លៀង​មក​ឲ្យ​អ្នក​រាល់​គ្នាតាំង​ពី​ដើម​រដូវ​រហូត​ដល់​ចុង​រដូវដូច​កាល​ពី​មុន​ដែរ។

24 លាន​បោក​ស្រូវ​នឹង​មាន​ពោរ‌ពេញដោយ​ស្រូវ​ឡើង​វិញហើយ​ពាង​ក៏​មាន​ស្រា​ទំពាំង‌បាយជូរ​ថ្មីនិង​ប្រេង ពេញ​ហូរ‌ហៀរ​ឡើង​វិញ​ដែរ។

25 រីឯ​ភោគ‌ផល​របស់​អ្នក​រាល់​គ្នាខាត​បង់​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ដែលយើង​ចាត់​ហ្វូង​កណ្ដូប ចង្រិត ដង្កូវ និង​ក្រាដូច​កង‌ទ័ព​មួយ​យ៉ាង​ធំ ឲ្យ​មក​ស៊ី​បង្ហិនយើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ។

26 អ្នក​រាល់​គ្នា​នឹង​មាន​អាហារ​បរិភោគយ៉ាង​ឆ្អែត​បរិបូណ៌រួច​អ្នក​រាល់​គ្នា​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​អ្នក​រាល់​គ្នាព្រោះ​ព្រះ‌អង្គ​បាន​ធ្វើ​ការ​អស្ចារ្យសម្រាប់​អ្នក​រាល់​គ្នា។ពេល​នោះ ប្រជា‌រាស្ត្រ​របស់​យើងនឹង​លែង​អាម៉ាស់​មុខ​ទៀត​ហើយ។

27 អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថាយើង​គង់​នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែលយើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នាក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ទេពេល​នោះ ប្រជា‌ជន​របស់​យើងនឹង​លែង​អាម៉ាស់​ទៀត​ហើយ។