យ៉ូអែល 2:6-12 KHSV

6 ជាតិ​សាសន៍​នានា​ញ័រ​រន្ធត់​នៅ​មុខ​ពួក​វាមនុស្ស​គ្រប់ៗ​គ្នា​មាន​ទឹក​មុខ​ស្លេក‌ស្លាំង។

7 ពួក​វា​រត់​ទៅ​មុខ​ដូច​ទាហាន​ដ៏​អង់‌អាចពួក​វា​ឡើង​កំពែង​ដូច​អ្នក​ចំបាំង​ដ៏​ពូកែម្នាក់ៗ​សម្រុក​ទៅ​មុខដោយ​ឥត​ងាក​ចេញ​ពី​ផ្លូវ​របស់​ខ្លួន។

8 គ្មាន​នរណា​រុញ​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន​ទេគឺ​ម្នាក់ៗ​សម្រុក​ទៅ​មុខ​យ៉ាង​ត្រង់ពួក​វា​លោត​ឆ្លង​ឧបសគ្គ​ទាំង‌ឡាយដោយ​ឥត​បែក​ចេញ​ពី​ជួរ​របស់​ខ្លួន​ឡើយ។

9 ពួក​វា​សម្រុក​ចូល​ទៅ​ក្នុង​ទីក្រុងរត់​នៅ​លើ​កំពែង​ក្រុងឡើង​តាម​បង្អួច​ចូល​ទៅ​ក្នុង​ផ្ទះ​នានាដូច​ចោរ​ចូល​លួច។

10 ផែនដី​ញ័រ​នៅ​មុខ​ពួក​វាផ្ទៃ​មេឃ​ក៏​កក្រើក​រំពើកព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ​បាត់​រស្មីហើយ​ផ្កាយ​ទាំង‌ឡាយ​នឹង​លែង​មាន​ពន្លឺ។

11 ព្រះ‌អម្ចាស់​ចេញ​បញ្ជា​ទៅ​កង‌ទ័ព​របស់​ព្រះ‌អង្គដែល​មាន​ចំនួន​ច្រើន​លើស‌លប់ និង​ខ្លាំង​ពូកែ។ពួក​វា​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អង្គដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ជា​ថ្ងៃ​ដ៏​មហិមានិង​គួរ​ឲ្យ​ស្ញែង​ខ្លាចគ្មាន​នរណា​អាច​ទ្រាំ‌ទ្រ​បាន​ឡើយ។

12 «ឥឡូវ​នេះ ចូរ​នាំ​គ្នា​វិល​មក​រក​យើងដោយ​ស្មោះ​អស់​ពី​ចិត្តចូរ​តម​អាហារ យំ​សោក ហើយ​កាន់​ទុក្ខ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់