1 ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា:«នៅគ្រានោះ គឺនៅពេលដែលយើងស្ដារស្រុកយូដា និងក្រុងយេរូសាឡឹមដូចដើមឡើងវិញ
2 យើងនឹងប្រមូលប្រជាជាតិទាំងអស់ឲ្យមកជួបជុំគ្នានៅជ្រលងភ្នំយេហូសាផាត។នៅទីនោះ យើងនឹងវិនិច្ឆ័យទោសពួកគេព្រោះតែអំពើដែលពួកគេបានប្រព្រឹត្តចំពោះអ៊ីស្រាអែល ជាប្រជារាស្ត្រនិងជាចំណែកមត៌ករបស់យើងដោយកំចាត់កំចាយឲ្យទៅនៅក្នុងចំណោមជាតិសាសន៍ទាំងឡាយ។យើងក៏នឹងវិនិច្ឆ័យទោសពួកគេ ព្រោះគេយកទឹកដីរបស់យើងទៅបែងចែកគ្នាដែរ។
3 ពួកគេយកប្រជារាស្ត្ររបស់យើងទៅចាប់ឆ្នោតចែកគ្នាពួកគេយកក្មេងប្រុសៗទៅបង់ថ្លៃស្រីពេស្យាពួកគេលក់ក្មេងស្រីៗ ដើម្បីទិញស្រាផឹក។
4 រីឯអ្នករាល់គ្នាវិញ អ្នកក្រុងទីរ៉ុសអ្នកក្រុងស៊ីដូន និងអ្នកក្រុងទាំងប៉ុន្មាននៃស្រុកភីលីស្ទីនតើអ្នករាល់គ្នាចង់ធ្វើអ្វីយើង?តើអ្នករាល់គ្នាចង់សងសឹកនឹងយើងឬ?ប្រសិនបើអ្នករាល់គ្នាប្រឆាំងនឹងយើងនោះយើងដាក់ទោសអ្នករាល់គ្នាយ៉ាងងាយហើយយ៉ាងឆាប់រហ័សតាមអំពើដែលអ្នករាល់គ្នាប្រព្រឹត្តប្រឆាំងនឹងយើង។