10 ចូរយកផាលនង្គ័លមកដំធ្វើដាវចូរយកកណ្ដៀវមកដំធ្វើផ្លែលំពែង!ចូរឲ្យអ្នកទន់ខ្សោយពោលថា“ខ្ញុំជាមនុស្សខ្លាំងពូកែ!”។
11 ប្រជាជាតិទាំងប៉ុន្មានដែលនៅជុំវិញអើយចូរប្រញាប់ប្រញាល់នាំគ្នាមកចូរប្រមូលផ្ដុំគ្នានៅកន្លែងតែមួយ! ព្រះអម្ចាស់អើយសូមឲ្យកងពលរបស់ព្រះអង្គចុះមក!។
12 «ចូរឲ្យប្រជាជាតិនានាក្រោកឡើងទៅប្រមូលផ្ដុំគ្នានៅជ្រលងភ្នំយេហូសាផាតដ្បិតយើងនឹងអង្គុយវិនិច្ឆ័យទោសប្រជាជាតិទាំងអស់ដែលនៅជុំវិញ ក្នុងជ្រលងភ្នំនោះ។
13 ស្រូវទុំហើយ ចូរនាំគ្នាយកកណ្ដៀវមកច្រូត!ធុងសម្រាប់ជាន់ផ្លែទំពាំងបាយជូរពេញហើយចូរនាំគ្នាមកជាន់!ធុងពេញហៀរទៅដោយទឹកទំពាំងបាយជូរ!ពួកគេប្រព្រឹត្តអំពើអាក្រក់ច្រើនណាស់!»។
14 មហាជនដ៏ច្រើនឥតគណនានាំគ្នាមកដល់ជ្រលងភ្នំវិនិច្ឆ័យទោសដ្បិតថ្ងៃរបស់ព្រះអម្ចាស់ជិតមកដល់នៅជ្រលងភ្នំវិនិច្ឆ័យទោសនេះហើយ!
15 ព្រះអាទិត្យ និងព្រះច័ន្ទ នឹងងងឹតសូន្យរីឯផ្កាយទាំងឡាយក៏បាត់រស្មីដែរ។
16 ព្រះអម្ចាស់ស្រែកគំរាមពីភ្នំស៊ីយ៉ូនព្រះអង្គបន្លឺព្រះសូរសៀងពីក្រុងយេរូសាឡឹមផ្ទៃមេឃ និងផែនដីក៏កក្រើករំពើកតែព្រះអម្ចាស់ការពារប្រជារាស្ត្ររបស់ព្រះអង្គព្រះអង្គជាជម្រករបស់ជនជាតិអ៊ីស្រាអែល។