12 «ចូរឲ្យប្រជាជាតិនានាក្រោកឡើងទៅប្រមូលផ្ដុំគ្នានៅជ្រលងភ្នំយេហូសាផាតដ្បិតយើងនឹងអង្គុយវិនិច្ឆ័យទោសប្រជាជាតិទាំងអស់ដែលនៅជុំវិញ ក្នុងជ្រលងភ្នំនោះ។
13 ស្រូវទុំហើយ ចូរនាំគ្នាយកកណ្ដៀវមកច្រូត!ធុងសម្រាប់ជាន់ផ្លែទំពាំងបាយជូរពេញហើយចូរនាំគ្នាមកជាន់!ធុងពេញហៀរទៅដោយទឹកទំពាំងបាយជូរ!ពួកគេប្រព្រឹត្តអំពើអាក្រក់ច្រើនណាស់!»។
14 មហាជនដ៏ច្រើនឥតគណនានាំគ្នាមកដល់ជ្រលងភ្នំវិនិច្ឆ័យទោសដ្បិតថ្ងៃរបស់ព្រះអម្ចាស់ជិតមកដល់នៅជ្រលងភ្នំវិនិច្ឆ័យទោសនេះហើយ!
15 ព្រះអាទិត្យ និងព្រះច័ន្ទ នឹងងងឹតសូន្យរីឯផ្កាយទាំងឡាយក៏បាត់រស្មីដែរ។
16 ព្រះអម្ចាស់ស្រែកគំរាមពីភ្នំស៊ីយ៉ូនព្រះអង្គបន្លឺព្រះសូរសៀងពីក្រុងយេរូសាឡឹមផ្ទៃមេឃ និងផែនដីក៏កក្រើករំពើកតែព្រះអម្ចាស់ការពារប្រជារាស្ត្ររបស់ព្រះអង្គព្រះអង្គជាជម្រករបស់ជនជាតិអ៊ីស្រាអែល។
17 «ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថាយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាយើងស្ថិតនៅលើភ្នំស៊ីយ៉ូនជាភ្នំដ៏វិសុទ្ធរបស់យើងក្រុងយេរូសាឡឹមនឹងបានវិសុទ្ធហើយជាតិសាសន៍ដទៃលែងមកឈ្លានពានក្រុងនេះទៀត។
18 នៅគ្រានោះ នឹងមានចម្ការទំពាំងបាយជូរពាសពេញភ្នំ ផ្ដល់ទឹកទំពាំងបាយជូរដ៏ហូរហៀរ។នៅតាមភ្នំតូចៗក៏មានហ្វូងសត្វយ៉ាងច្រើនដែលផ្ដល់ទឹកដោះដ៏ហូរហៀរដែរ។ទឹកនឹងហូរសាជាថ្មីនៅតាមជ្រោះទាំងប៉ុន្មាន ក្នុងស្រុកយូដា។មានប្រភពទឹកមួយហូរចេញពីព្រះដំណាក់របស់ព្រះអម្ចាស់ទៅស្រោចស្រពជ្រលងភ្នំស៊ីទីម។