3 ពួកគេយកប្រជារាស្ត្ររបស់យើងទៅចាប់ឆ្នោតចែកគ្នាពួកគេយកក្មេងប្រុសៗទៅបង់ថ្លៃស្រីពេស្យាពួកគេលក់ក្មេងស្រីៗ ដើម្បីទិញស្រាផឹក។
4 រីឯអ្នករាល់គ្នាវិញ អ្នកក្រុងទីរ៉ុសអ្នកក្រុងស៊ីដូន និងអ្នកក្រុងទាំងប៉ុន្មាននៃស្រុកភីលីស្ទីនតើអ្នករាល់គ្នាចង់ធ្វើអ្វីយើង?តើអ្នករាល់គ្នាចង់សងសឹកនឹងយើងឬ?ប្រសិនបើអ្នករាល់គ្នាប្រឆាំងនឹងយើងនោះយើងដាក់ទោសអ្នករាល់គ្នាយ៉ាងងាយហើយយ៉ាងឆាប់រហ័សតាមអំពើដែលអ្នករាល់គ្នាប្រព្រឹត្តប្រឆាំងនឹងយើង។
5 អ្នករាល់គ្នាបានយកមាស និងប្រាក់របស់យើងគឺអ្វីៗដ៏មានតម្លៃទៅទុកនៅក្នុងវិហាររបស់អ្នករាល់គ្នា។
6 អ្នករាល់គ្នាបានលក់ប្រជាជនស្រុកយូដានិងអ្នកក្រុងយេរូសាឡឹម ទៅឲ្យជនជាតិក្រិកដើម្បីយកពួកគេចេញឆ្ងាយពីទឹកដីរបស់ខ្លួន។
7 ប៉ុន្តែ យើងនាំពួកគេចាកចេញពីស្រុកដែលអ្នករាល់គ្នាលក់គេទៅនោះឲ្យវិលត្រឡប់មកវិញ។យើងនឹងដាក់ទោសអ្នករាល់គ្នាតាមអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត។
8 យើងនឹងលក់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នាទៅឲ្យប្រជាជនស្រុកយូដាហើយប្រជាជនយូដានឹងលក់ពួកគេទៅឲ្យអ្នកស្រុកសេបាជាប្រជាជាតិដែលនៅស្រុកឆ្ងាយ»នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9 ចូរប្រកាសក្នុងចំណោមប្រជាជាតិនានាដូចតទៅ:ចូរញែកខ្លួនជាសក្ការៈ ដើម្បីធ្វើសឹក!ចូរប្រមូលទាហានដ៏ពូកែ!ចូរឲ្យអ្នកចំបាំងចេញទៅសមរភូមិ!