យ៉ូអែល 3:6-12 KHSV

6 អ្នក​រាល់​គ្នា​បាន​លក់​ប្រជា‌ជន​ស្រុក​យូដានិង​អ្នក​ក្រុង​យេរូ‌សាឡឹម ទៅ​ឲ្យ​ជន‌ជាតិ​ក្រិកដើម្បី​យក​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន។

7 ប៉ុន្តែ យើង​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុកដែល​អ្នក​រាល់​គ្នា​លក់​គេ​ទៅ​នោះឲ្យ​វិល​ត្រឡប់​មក​វិញ។យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នាតាម​អំពើ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។

8 យើង​នឹង​លក់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នាទៅ​ឲ្យ​ប្រជា‌ជន​ស្រុក​យូដាហើយ​ប្រជា‌ជន​យូដា​នឹង​លក់​ពួក​គេទៅ​ឲ្យ​អ្នក​ស្រុក​សេបាជា​ប្រជា‌ជាតិ​ដែល​នៅ​ស្រុក​ឆ្ងាយ»នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

9 ចូរ​ប្រកាស​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ដូច​ត​ទៅ:ចូរ​ញែក​ខ្លួន​ជា​សក្ការៈ ដើម្បី​ធ្វើ​សឹក!ចូរ​ប្រមូល​ទាហាន​ដ៏​ពូកែ!ចូរ​ឲ្យ​អ្នក​ចំបាំង​ចេញ​ទៅ​សមរ‌ភូមិ!

10 ចូរ​យក​ផាល‌នង្គ័ល​មក​ដំ​ធ្វើ​ដាវចូរ​យក​កណ្ដៀវ​មក​ដំ​ធ្វើ​ផ្លែ​លំពែង!ចូរ​ឲ្យ​អ្នក​ទន់​ខ្សោយ​ពោល​ថា“ខ្ញុំ​ជា​មនុស្ស​ខ្លាំង​ពូកែ!”។

11 ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​អើយចូរ​ប្រញាប់‌ប្រញាល់​នាំ​គ្នា​មកចូរ​ប្រមូល​ផ្ដុំ​គ្នា​នៅ​កន្លែង​តែ​មួយ! ព្រះ‌អម្ចាស់​អើយសូម​ឲ្យ​កង‌ពល​របស់​ព្រះ‌អង្គ​ចុះ​មក!។

12 «ចូរ​ឲ្យ​ប្រជា‌ជាតិ​នានា​ក្រោក​ឡើងទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជ្រលង​ភ្នំ​យេហូ‌សាផាតដ្បិត​យើង​នឹង​អង្គុយ​វិនិច្ឆ័យ​ទោស​ប្រជា‌ជាតិទាំង​អស់​ដែល​នៅ​ជុំ‌វិញ ក្នុង​ជ្រលង​ភ្នំ​នោះ។