យ៉ូអែល 3:8-14 KHSV

8 យើង​នឹង​លក់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នាទៅ​ឲ្យ​ប្រជា‌ជន​ស្រុក​យូដាហើយ​ប្រជា‌ជន​យូដា​នឹង​លក់​ពួក​គេទៅ​ឲ្យ​អ្នក​ស្រុក​សេបាជា​ប្រជា‌ជាតិ​ដែល​នៅ​ស្រុក​ឆ្ងាយ»នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

9 ចូរ​ប្រកាស​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ដូច​ត​ទៅ:ចូរ​ញែក​ខ្លួន​ជា​សក្ការៈ ដើម្បី​ធ្វើ​សឹក!ចូរ​ប្រមូល​ទាហាន​ដ៏​ពូកែ!ចូរ​ឲ្យ​អ្នក​ចំបាំង​ចេញ​ទៅ​សមរ‌ភូមិ!

10 ចូរ​យក​ផាល‌នង្គ័ល​មក​ដំ​ធ្វើ​ដាវចូរ​យក​កណ្ដៀវ​មក​ដំ​ធ្វើ​ផ្លែ​លំពែង!ចូរ​ឲ្យ​អ្នក​ទន់​ខ្សោយ​ពោល​ថា“ខ្ញុំ​ជា​មនុស្ស​ខ្លាំង​ពូកែ!”។

11 ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​អើយចូរ​ប្រញាប់‌ប្រញាល់​នាំ​គ្នា​មកចូរ​ប្រមូល​ផ្ដុំ​គ្នា​នៅ​កន្លែង​តែ​មួយ! ព្រះ‌អម្ចាស់​អើយសូម​ឲ្យ​កង‌ពល​របស់​ព្រះ‌អង្គ​ចុះ​មក!។

12 «ចូរ​ឲ្យ​ប្រជា‌ជាតិ​នានា​ក្រោក​ឡើងទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជ្រលង​ភ្នំ​យេហូ‌សាផាតដ្បិត​យើង​នឹង​អង្គុយ​វិនិច្ឆ័យ​ទោស​ប្រជា‌ជាតិទាំង​អស់​ដែល​នៅ​ជុំ‌វិញ ក្នុង​ជ្រលង​ភ្នំ​នោះ។

13 ស្រូវ​ទុំ​ហើយ ចូរ​នាំ​គ្នា​យក​កណ្ដៀវ​មក​ច្រូត!ធុង​សម្រាប់​ជាន់​ផ្លែ​ទំពាំង‌បាយជូរ​ពេញ​ហើយចូរ​នាំ​គ្នា​មក​ជាន់!ធុង​ពេញ​ហៀរ​ទៅ​ដោយ​ទឹក​ទំពាំង‌បាយជូរ!ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ច្រើន​ណាស់!»។

14 មហា‌ជន​ដ៏​ច្រើន​ឥត​គណនា​នាំ​គ្នា​មក​ដល់ជ្រលង​ភ្នំ​វិនិច្ឆ័យ​ទោសដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ជិត​មក​ដល់នៅ​ជ្រលង​ភ្នំ​វិនិច្ឆ័យ​ទោស​នេះ​ហើយ!