10 សាស្ដាខិតខំស្វែងរកពាក្យពេចន៍ល្អៗមកបរិយាយ ឥតលំអៀង អំពីសេចក្ដីផ្សេងៗដែលត្រឹមត្រូវ។
11 ពាក្យប្រៀនប្រដៅរបស់អ្នកប្រាជ្ញប្រៀបដូចជាជន្លួញ ហើយពាក្យចងក្រងរបស់អ្នកប្រាជ្ញ ប្រៀបដូចជាដែកគោល ដែលគេបោះយ៉ាងជាប់។ ប្រាជ្ញាជាអំណោយទានរបស់ព្រះជាម្ចាស់ ដែលជាគង្វាលដ៏ពិតប្រាកដតែមួយគត់។
12 កូនអើយ កុំបន្ថែមអ្វីពីលើពាក្យប្រៀនប្រដៅនេះឡើយ។ សៀវភៅដែលគេអាចសរសេរបានមានចំនួនច្រើនឥតគណនា ហើយការសិក្សាច្រើនរមែងធ្វើឲ្យរូបកាយនឿយហត់។
13 អ្វីៗទាំងប៉ុន្មានដូចមានបរិយាយខាងលើ យើងអាចទាញជាសេចក្ដីសន្និដ្ឋានថា ត្រូវគោរពកោតខ្លាចព្រះជាម្ចាស់ ហើយកាន់តាមបទបញ្ជារបស់ព្រះអង្គ។ នេះហើយជាការដែលមនុស្សគ្រប់ៗរូបត្រូវធ្វើ។
14 ព្រះជាម្ចាស់នឹងវិនិច្ឆ័យកិច្ចការទាំងប៉ុន្មានដែលមនុស្សធ្វើ ទោះបីជាអំពើដែលគេធ្វើដោយលាក់កំបាំង ហើយជាការល្អ ឬអាក្រក់ក្ដី។