សាស្ដា 2:1-4 KHSV

1 ខ្ញុំ​និយាយ​មក​ខ្លួន​ឯង​ថា: «ឥឡូវ​នេះ មក​យើង! គិត​តែ​ពី​សប្បាយ ហើយ​ផ្ដោត​អារម្មណ៍​លើ​សុភមង្គល​តែ​ប៉ុណ្ណោះ»។ សូម្បី​យ៉ាង​នេះ​ក្ដី ក៏​ឥត​បាន​ការ​ដែរ។

2 ខ្ញុំ​គិត​ថា ការ​សើច​សប្បាយ​ជា​ការ​លេលា រីឯ​អំណរ​រីក‌រាយ​វិញ តើ​បាន​ប្រយោជន៍​អ្វី?

3 ខ្ញុំ​បាន​សម្រេច​ចិត្ត​យក​សុរា​ជា​ត្រី​មុខ ហើយ​រស់​នៅ​ដូច​មនុស្ស​លេលា ប៉ុន្តែ ព្រម​ជា​មួយ​គ្នា​នោះ ចិត្ត​គំនិត​របស់​ខ្ញុំ​នៅ​តែ​ចង់​ធ្វើ​ជា​ម្ចាស់​លើ​ប្រាជ្ញា​របស់​ខ្ញុំ ដើម្បី​ឲ្យ​បាន​ដឹង​ច្បាស់​ថា អ្វី​ទៅ​ជា​ការ​ល្អ ដែល​មនុស្ស​ត្រូវ​ប្រព្រឹត្ត ក្នុង​ជីវិត​ដ៏​ខ្លី​របស់​គេ​នៅ​លើ​ផែនដី​នេះ។

4 ខ្ញុំ​បាន​ធ្វើ​កិច្ចការ​ដ៏​ប្រសើរ​ជា​ច្រើន គឺ​ខ្ញុំ​សង់​ដំណាក់​ផ្សេងៗ ហើយ​ដាំ​ចម្ការ​ទំពាំង‌បាយជូរ​ទុក​សម្រាប់​ខ្លួន​ឯង