20 គិតដូច្នេះ ខ្ញុំក៏បាក់ទឹកចិត្តចំពោះការខំប្រឹងប្រែងទាំងប៉ុន្មាន ដែលខ្ញុំធ្វើនៅលើផែនដីនេះ។
21 មនុស្សម្នាក់ខំប្រឹងធ្វើការយ៉ាងនឿយហត់ ដោយប្រើប្រាជ្ញា ចំណេះ និងការស្ទាត់ជំនាញតែបែរជាទុកអ្វីៗដែលខ្លួនធ្វើឲ្យមនុស្សម្នាក់ទៀត ដែលពុំបានខំប្រឹងប្រែងទាល់តែសោះ។ ត្រង់នេះក៏ឥតបានការ ហើយជាការមួយដ៏អាក្រក់បំផុត។
22 អ្នកដែលខំប្រឹងប្រែង ខ្វល់ខ្វាយធ្វើការនៅលើផែនដី ដើម្បីសម្រេចតាមគោលបំណងរបស់ខ្លួនបែបនេះ តើបានប្រយោជន៍អ្វី?
23 ដ្បិតរៀងរាល់ថ្ងៃ មានតែទុក្ខកង្វល់ និងទុក្ខព្រួយ សូម្បីតែពេលយប់ ចិត្តរបស់គេក៏មិនស្ងប់។ ត្រង់នេះក៏ឥតបានការដែរ។
24 ដូច្នេះ សម្រាប់មនុស្ស គ្មានអ្វីប្រសើរជាងការស៊ីផឹក ព្រមទាំងគិតតែពីសប្បាយនឹងកិច្ចការដែលខ្លួនខំប្រឹងធ្វើនោះឡើយ។ ប៉ុន្តែ ត្រង់នេះទៀត ខ្ញុំឃើញថា ព្រះជាម្ចាស់ទេតើដែលប្រទានឲ្យ។
25 ប្រសិនបើព្រះជាម្ចាស់មិនប្រោសប្រទានទេនោះ គ្មាននរណាម្នាក់អាចបរិភោគ ឬសប្បាយចិត្តបានឡើយ
26 ដ្បិតព្រះជាម្ចាស់ប្រទានប្រាជ្ញា ការចេះដឹង និងអំណរ ដល់អ្នកដែលគាប់ព្រះហឫទ័យព្រះអង្គ។ រីឯមនុស្សបាបវិញ ព្រះអង្គប្រទានឲ្យគេខ្វល់ខ្វាយ គិតតែពីប្រមូលទ្រព្យសម្បត្តិ ប្រគល់ឲ្យអស់អ្នកដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់។ ត្រង់នេះក៏នៅតែឥតបានការ ដូចដេញចាប់ខ្យល់។