9 ខ្ញុំទទួលឋានៈដ៏ប្រសើរឧត្ដុង្គឧត្ដមលើសស្ដេចនានា ដែលសោយរាជ្យនៅក្រុងយេរូសាឡឹមមុនខ្ញុំ។ ប៉ុន្តែ ប្រាជ្ញាស្ថិតនៅជាមួយខ្ញុំដដែល។
10 អ្វីៗដែលខ្ញុំប្រាថ្នាចង់បាន ខ្ញុំទទួលទាំងអស់។ ខ្ញុំតែងតែបំពេញតាមបំណងសប្បាយគ្រប់យ៉ាងរបស់ខ្ញុំ ដ្បិតខ្ញុំសប្បាយរីករាយនឹងការងារទាំងប៉ុន្មានដែលខ្ញុំធ្វើ គឺការសប្បាយនេះហើយជាផលនៃការងាររបស់ខ្ញុំ។
11 បន្ទាប់មក ខ្ញុំពិចារណាមើលស្នាដៃទាំងប៉ុន្មានដែលខ្ញុំបានធ្វើ ព្រមទាំងការនឿយហត់របស់ខ្ញុំ ដើម្បីសម្រេចកិច្ចការទាំងនេះ ខ្ញុំយល់ឃើញថា អ្វីៗទាំងអស់សុទ្ធតែឥតបានការ ដូចដេញចាប់ខ្យល់។ កិច្ចការដែលធ្វើនៅលើផែនដី គ្មានប្រយោជន៍អ្វីឡើយ។
12 ពេលនោះ ខ្ញុំបែរទៅពិចារណាមើលថា តើប្រាជ្ញា ភាពលេលា ឬការវង្វេងស្មារតី មានប្រយោជន៍អ្វី។ ខ្ញុំក៏ដណ្ដឹងសួរថា តើស្ដេចដែលគ្រងរាជ្យបន្តពីខ្ញុំ នឹងប្រព្រឹត្តអ្វីផ្សេងពីស្ដេចមុនៗដែរឬ?
13 ខ្ញុំក៏យល់ឃើញដូចតទៅ: ប្រាជ្ញាមានតម្លៃជាងការវង្វេងស្មារតី ដូចពន្លឺមានតម្លៃជាងភាពងងឹត។
14 មនុស្សមានប្រាជ្ញាដឹងថា ខ្លួនកំពុងធ្វើដំណើរទៅទីណា រីឯមនុស្សល្ងីល្ងើដើរនៅក្នុងភាពងងឹត។ ប៉ុន្តែ ខ្ញុំយល់ថា ចុងបញ្ចប់របស់អ្នកទាំងពីរមិនខុសគ្នាទេ។
15 ខ្ញុំនឹកក្នុងចិត្តថា: ចុងបញ្ចប់របស់ខ្ញុំក៏ដូចជាចុងបញ្ចប់របស់មនុស្សលេលាដែរ។ ដូច្នេះ បើខ្ញុំមានប្រាជ្ញាច្រើន តើបានប្រយោជន៍អ្វី? ខ្ញុំនឹកក្នុងចិត្តថា ត្រង់នេះក៏ឥតបានការដែរ