15 អ្វីៗដែលមាននៅបច្ចុប្បន្នកាលនេះ ពីអតីតកាលក៏ធ្លាប់មានដែរ ហើយអ្វីៗដែលនឹងកើតមាននៅអនាគតកាល សុទ្ធតែមានរួចស្រេចមកហើយ។ អ្វីៗដែលកន្លងហួសទៅហើយ ព្រះជាម្ចាស់ធ្វើឲ្យកើតមានសាជាថ្មី។
16 នៅលើផែនដីនេះ ខ្ញុំក៏បានឃើញហេតុការណ៍មួយទៀត គឺកន្លែងដែលត្រូវមានយុត្តិធម៌ បែរជាមានអំពើអាក្រក់ ហើយកន្លែងដែលត្រូវមានអំពើសុចរិត ក៏មានអំពើអាក្រក់ដែរ។
17 ខ្ញុំបានរិះគិតក្នុងចិត្តថា: ព្រះជាម្ចាស់នឹងវិនិច្ឆ័យមនុស្សសុចរិត ព្រមទាំងមនុស្សអាក្រក់ ដ្បិតមានពេលកំណត់សម្រាប់អ្វីៗទាំងអស់ ហើយក៏មានពេលវិនិច្ឆ័យគ្រប់អំពើដែលមនុស្សប្រព្រឹត្តដែរ។
18 ខ្ញុំរិះគិតអំពីមនុស្សលោក គឺព្រះជាម្ចាស់នឹងល្បងលពួកគេ ដើម្បីឲ្យពួកគេយល់ដោយខ្លួនឯងថា ពួកគេមិនខុសពីសត្វឡើយ
19 ដ្បិតចុងបញ្ចប់របស់មនុស្ស និងចុងបញ្ចប់របស់សត្វ មិនខុសគ្នាទេ។ ទាំងមនុស្ស ទាំងសត្វ មានដង្ហើមដូចគ្នា ហើយគេក៏ស្លាប់ដូចគ្នាដែរ។ មនុស្សលោកគ្មានអ្វីប្រសើរជាងសត្វទេ ដ្បិតអ្វីៗទាំងអស់សុទ្ធតែឥតបានការ។
20 សត្វលោកទាំងអស់បោះជំហានទៅរកទិសដៅតែមួយ។ សត្វលោកទាំងអស់កើតមកពីធូលីដី ហើយត្រឡប់ទៅជាធូលីដីវិញ។
21 តើនរណាអាចអះអាងថា វិញ្ញាណក្ខ័ន្ធរបស់មនុស្សឡើងទៅលើមេឃ ហើយវិញ្ញាណរបស់សត្វចុះទៅក្រោមដី?