9 តើអ្នកដែលខំប្រឹងប្រែងធ្វើការយ៉ាងលំបាកបានទទួលផលអ្វីខ្លះ?
10 ខ្ញុំសង្កេតឃើញថា ព្រះជាម្ចាស់បានប្រគល់ការងារយ៉ាងនឿយហត់ឲ្យមនុស្សលោកធ្វើ។
11 អ្វីៗដែលព្រះអង្គធ្វើសុទ្ធតែល្អស្អាត តាមពេលរបស់វា។ ទោះបីមនុស្សពុំអាចយល់ពីស្នាព្រះហស្ដ ដែលព្រះជាម្ចាស់បានធ្វើ ចាប់ពីដើមរហូតដល់ចុងបញ្ចប់ក្ដី ក៏ព្រះអង្គប្រទានឲ្យគេចេះគិតអំពីពេលវេលា ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចដែរ។
12 ខ្ញុំយល់ឃើញថា គ្មានការអ្វីប្រសើរសម្រាប់មនុស្ស ក្រៅពីការសប្បាយ និងមានសេចក្ដីសុខ ក្នុងពេលដែលខ្លួននៅមានជីវិតនោះឡើយ។
13 ការស៊ីផឹក និងការមានអំណរសប្បាយចំពោះកិច្ចការដែលខ្លួនបានធ្វើនោះ គឺជាអំណោយទានដែលព្រះជាម្ចាស់ឲ្យមនុស្សគ្រប់ៗរូប។
14 ខ្ញុំយល់ឃើញថា អ្វីៗដែលព្រះជាម្ចាស់ធ្វើរមែងនៅស្ថិតស្ថេររហូត ហើយមិនត្រូវការបន្ថែម ឬបន្ថយទេ។ ព្រះអង្គធ្វើដូច្នេះ ដើម្បីឲ្យយើងគោរពកោតខ្លាចព្រះអង្គ។
15 អ្វីៗដែលមាននៅបច្ចុប្បន្នកាលនេះ ពីអតីតកាលក៏ធ្លាប់មានដែរ ហើយអ្វីៗដែលនឹងកើតមាននៅអនាគតកាល សុទ្ធតែមានរួចស្រេចមកហើយ។ អ្វីៗដែលកន្លងហួសទៅហើយ ព្រះជាម្ចាស់ធ្វើឲ្យកើតមានសាជាថ្មី។