1 មួយវិញទៀត ខ្ញុំបានឃើញការសង្កត់សង្កិនគ្រប់យ៉ាង ដែលមនុស្សប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក នៅលើផែនដីនេះ។ ខ្ញុំឃើញទឹកភ្នែករបស់មនុស្សដែលត្រូវគេសង្កត់សង្កិន តែគ្មាននរណាម្នាក់សម្រាលទុក្ខពួកគេទេ ដ្បិតអំណាចស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នកសង្កត់សង្កិន ដូច្នេះ គ្មាននរណាម្នាក់សម្រាលទុក្ខពួកគេឡើយ។
2 ខ្ញុំយល់ថា អ្នកដែលស្លាប់ទៅហើយមានសុភមង្គលជាងអ្នកដែលនៅរស់។
3 ក៏ប៉ុន្តែ អ្នកដែលមិនទាន់កើត ហើយមិនបានឃើញអំពើអាក្រក់ទាំងប៉ុន្មានដែលមនុស្សប្រព្រឹត្តនៅលើផែនដី ប្រសើរជាងមនុស្សដែលស្លាប់ និងមនុស្សដែលនៅរស់ទៅទៀត។
4 ខ្ញុំយល់ឃើញថា ការនឿយហត់ដែលមនុស្សខំប្រឹងប្រែងធ្វើរហូតដល់មានជោគជ័យនោះ គឺមកពីការច្រណែនគ្នាប៉ុណ្ណោះ។ ត្រង់នេះក៏នៅតែឥតបានការ ដូចដេញចាប់ខ្យល់។
5 មនុស្សលេលាគិតតែពីឱបដៃ ហើយស៊ីសាច់ខ្លួនឯង។