11 មួយវិញទៀត បើមនុស្សពីរនាក់ដេកជាមួយគ្នា នោះគេបានកក់ក្ដៅ។ ចំណែកឯមនុស្សដែលនៅតែម្នាក់ឯងវិញ ធ្វើម្ដេចឲ្យកក់ក្ដៅកើត?
12 មនុស្សម្នាក់អាចវាយមនុស្សម្នាក់ទៀតឈ្នះ តែបើមានពីរនាក់ព្រួតគ្នា អ្នកនោះពុំអាចឈ្នះបានឡើយ។ ពួរដែលវេញដោយខ្សែបីសសៃ មិនងាយដាច់ទេ។
13 ក្មេងប្រុសម្នាក់ក្រីក្រ តែមានប្រាជ្ញា នោះប្រសើរជាងស្ដេចមួយអង្គដែលមានវ័យចាស់ជរា ហើយល្ងីល្ងើ មិនព្រមទទួលយោបល់ពីអ្នកដទៃ។
14 ក្មេងប្រុសនោះអាចចេញពីទីឃុំឃាំង ឡើងគ្រងរាជ្យបាន ទោះបីគេកើតមកជាអ្នកក្រក្នុងនគររបស់ខ្លួនក្ដី។
15 ខ្ញុំឃើញមនុស្សទាំងអស់ដែលមានជីវិត និងមានចលនា នៅលើផែនដី លើកគ្នាទៅហែហមក្មេងប្រុស ដែលឡើងគ្រងរាជ្យជំនួសស្ដេចចាស់។
16 ក្មេងប្រុសនោះនឹងធ្វើជាមគ្គទេសក៍លើប្រជាជន ដែលច្រើនឥតគណនា។ ប៉ុន្តែ មនុស្សនៅជំនាន់ក្រោយៗមិនចាប់អារម្មណ៍នឹងស្ដេចនោះទេ។ ត្រង់នេះទៀតក៏ឥតបានការ ដូចដេញចាប់ខ្យល់។