សាស្ដា 4:12-16 KHSV

12 មនុស្ស​ម្នាក់​អាច​វាយ​មនុស្ស​ម្នាក់​ទៀត​ឈ្នះ តែ​បើ​មាន​ពីរ​នាក់​ព្រួត​គ្នា អ្នក​នោះ​ពុំ​អាច​ឈ្នះ​បាន​ឡើយ។ ពួរ​ដែល​វេញ​ដោយ​ខ្សែ​បី​សសៃ មិន​ងាយ​ដាច់​ទេ។

13 ក្មេង​ប្រុស​ម្នាក់​ក្រីក្រ តែ​មាន​ប្រាជ្ញា នោះ​ប្រសើរ​ជាង​ស្ដេច​មួយ​អង្គ​ដែល​មាន​វ័យ​ចាស់​ជរា ហើយ​ល្ងី‌ល្ងើ មិន​ព្រម​ទទួល​យោបល់​ពី​អ្នក​ដទៃ។

14 ក្មេង​ប្រុស​នោះ​អាច​ចេញ​ពី​ទី​ឃុំ‌ឃាំង ឡើង​គ្រង​រាជ្យ​បាន ទោះ​បី​គេ​កើត​មក​ជា​អ្នក​ក្រ​ក្នុង​នគរ​របស់​ខ្លួន​ក្ដី។

15 ខ្ញុំ​ឃើញ​មនុស្ស​ទាំង​អស់​ដែល​មាន​ជីវិត និង​មាន​ចលនា នៅ​លើ​ផែនដី លើក​គ្នា​ទៅ​ហែ‌ហម​ក្មេង​ប្រុស ដែល​ឡើង​គ្រង​រាជ្យ​ជំនួស​ស្ដេច​ចាស់។

16 ក្មេង​ប្រុស​នោះ​នឹង​ធ្វើ​ជា​មគ្គទេសក៍​លើ​ប្រជា‌ជន ដែល​ច្រើន​ឥត​គណនា។ ប៉ុន្តែ មនុស្ស​នៅ​ជំនាន់​ក្រោយៗ​មិន​ចាប់​អារម្មណ៍នឹង​ស្ដេច​នោះ​ទេ។ ត្រង់​នេះ​ទៀត​ក៏​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។