សាស្ដា 5:3-9 KHSV

3 ការ​ខ្វល់​ខ្វាយ​ច្រើន​បណ្ដាល​ឲ្យ​យល់​សប្ដិ​ច្រើន ហើយ​ការ​និយាយ​ច្រើន​ក៏​បណ្ដាល​ឲ្យ​ខុស​ច្រើន​ដែរ។

4 ពេល​ណា​អ្នក​បន់​ព្រះ‌ជាម្ចាស់​អំពី​រឿង​អ្វី​មួយ ត្រូវ​សម្រេច​តាម​ពាក្យ​ដែល​អ្នក​បន់​ឲ្យ​បាន​រួស‌រាន់ ដ្បិត​ព្រះ‌អង្គ​មិន​អធ្យាស្រ័យ​ឲ្យ​មនុស្ស​លេលា​ឡើយ។ ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បាន​បន់។

5 បើ​អ្នក​មិន​បន់ នោះ​ប្រសើរ​ជាង​បន់ តែ​មិន​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​បន់។

6 កុំ​បណ្តោយ​ឲ្យ​មាត់​របស់​អ្នក នាំ​ខ្លួន​អ្នក​ទាំង​មូល​ឲ្យ​មាន​ទោស ហើយ​ដោះ‌សា​ជា​មួយ​បូជា‌ចារ្យ*​ថា​អ្នក​បាន​បន់​ដោយ​ច្រឡំ​ឡើយ។ ធ្វើ​ដូច្នេះ ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធ ព្រោះ​តែ​ពាក្យ​សម្ដី​របស់​អ្នក ហើយ​ព្រះ‌អង្គ​រំលាយ​កិច្ចការ​ដែល​អ្នក​បាន​ធ្វើ។

7 ការ​យល់‌សប្ដិ​ច្រើន​សុទ្ធ​តែ​ឥត​បាន​ការ​យ៉ាង​ណា ពោល​ពាក្យ​សម្ដី​ច្រើន​ក៏​ឥត​បាន​ការ​យ៉ាង​នោះ​ដែរ។ ហេតុ​នេះ ចូរ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់។

8 ប្រសិន​បើ​អ្នក​ឃើញ​គេ​ជិះ‌ជាន់​ប្រជា‌ជន​ក្រីក្រ​នៅ​ក្នុង​ស្រុក ឬ​ក៏​ឃើញ​គេ​រំលោភ​ច្បាប់ និង​បំពាន​លើ​យុត្តិធម៌ មិន​ត្រូវ​ងឿង‌ឆ្ងល់​ឡើយ។ អ្នក​ធំ​តែងតែ​គាំទ្រ​អ្នក​ធំ​ដូច​គ្នា ហើយ​មាន​អ្នក​ធំ​ផ្សេង​ទៀត​ត្រួត​ពី​លើ​អ្នក​ទាំង​ពីរ។

9 ភោគ‌ផល​ដែល​កើត​ចេញ​ពី​ដី ផ្ដល់​អាហារ​ដល់​មនុស្ស​ទាំង​អស់ សូម្បី​តែ​ស្ដេច​ក៏​ទទួល​ស្បៀង​អាហារ​ពី​ស្រែ​ចម្ការ​ដែរ។