សាស្ដា 5:9-15 KHSV

9 ភោគ‌ផល​ដែល​កើត​ចេញ​ពី​ដី ផ្ដល់​អាហារ​ដល់​មនុស្ស​ទាំង​អស់ សូម្បី​តែ​ស្ដេច​ក៏​ទទួល​ស្បៀង​អាហារ​ពី​ស្រែ​ចម្ការ​ដែរ។

10 អ្នក​ស្រឡាញ់​ប្រាក់​ពុំ​ដែល​ស្កប់​ចិត្ត​នឹង​ប្រាក់​ទេ រីឯ​អ្នក​ស្រឡាញ់​ទ្រព្យ​សម្បត្តិ ក៏​មិន​អាច​ទាញ​ផល​ប្រយោជន៍​អ្វី​ពី​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​បាន​ដែរ។ ត្រង់​នេះ​ក៏​នៅ​តែ​ឥត​បាន​ការ។

11 ទ្រព្យ​សម្បត្តិ​កើន​ចំនួន​ច្រើន​ឡើង​ប៉ុណ្ណា មនុស្ស​ដែល​ដេក​ស៊ី​ទ្រព្យ​សម្បត្តិ​នោះ ក៏​កើន​ចំនួន​ច្រើន​ឡើង​ប៉ុណ្ណោះ​ដែរ។ ម្ចាស់​ទ្រព្យ​នឹង​មិន​ទទួល​ផល​ប្រយោជន៍​អ្វី​ពី​ទ្រព្យ​របស់​ខ្លួន ក្រៅ​ពី​ឃើញ​ទ្រព្យ​នោះ​ផ្ទាល់​នឹង​ភ្នែក​ឡើយ។

12 អ្នក​ដែល​ធ្វើ​ការ​នឿយ‌ហត់ រមែង​ដេក​លក់​ស្រួល ទោះ​បី​គេ​មាន​អាហារ​បរិភោគ​តិច ឬ​ច្រើន​ក្ដី រីឯ​អ្នក​មាន​វិញ ទោះ​បី​គេ​មាន​អាហារ​បរិភោគ​ច្រើន​យ៉ាង​ណា ក៏​ដេក​មិន​លក់​ដែរ។

13 ខ្ញុំ​សង្កេត​ឃើញ​ការ​មួយ​ទៀត​គួរ​ឲ្យ​បារម្ភ​នៅ​លើ​ផែនដី គឺ​មនុស្ស​សន្សំ​ទ្រព្យ​ទុក​សម្រាប់​ឲ្យ​ខ្លួន​ឯង​វេទនា។

14 អ្នក​នោះ​បាត់​បង់​ទ្រព្យ​សម្បត្តិ ដោយ​ប្រការ​អាក្រក់​ណា​មួយ ពេល​កូន​កើត​មក នោះ​គ្មាន​អ្វី​ទុក​ឲ្យ​កូន​ឡើយ។

15 អ្នក​នោះ​កើត​ពី​ផ្ទៃ​ម្ដាយ​មក​ខ្លួន​ទទេ​យ៉ាង​ណា ក៏​វិល​ត្រឡប់​ទៅ​វិញ​ខ្លួន​ទទេ​យ៉ាង​នោះ​ដែរ។ គេ​នឹង​លា​ចាក​លោក​នេះ​ទៅ​ដោយ​ដៃ​ទទេ គឺ​មិន​អាច​យក​ទ្រព្យ​ដែល​ខ្លួន​ខំ​ប្រឹង‌ប្រែង​រក​នោះ​ទៅ​ជា​មួយ​បាន​ឡើយ។