1 កេរ្តិ៍ឈ្មោះល្អប្រសើរជាងទឹកអប់ដ៏ក្រអូបហើយថ្ងៃស្លាប់ ក៏ប្រសើរជាងថ្ងៃកើតដែរ។
2 ចូលទៅក្នុងផ្ទះដែលគេកាន់ទុក្ខប្រសើរជាងចូលទៅក្នុងផ្ទះដែលគេជប់លៀងដ្បិតអ្នកដែលនៅរស់ត្រូវចងចាំថា សេចក្ដីស្លាប់ជាចុងបញ្ចប់របស់មនុស្សគ្រប់ៗរូប។
3 ទុក្ខព្រួយប្រសើរជាងសើចសប្បាយដ្បិតទឹកមុខក្រៀមក្រំអាចបង្កប់នូវចិត្តអរសប្បាយ។
4 មនុស្សមានប្រាជ្ញាតែងចូលចិត្តនៅជាមួយអ្នកមានទុក្ខរីឯមនុស្សលេលាចូលចិត្តតែកន្លែងណាដែលមានការសប្បាយ។
5 ស្ដាប់ពាក្យស្ដីបន្ទោសរបស់មនុស្សមានប្រាជ្ញាប្រសើរជាងស្ដាប់ពាក្យបញ្ចើចបញ្ចើរបស់មនុស្សល្ងីល្ងើ។
6 សំណើចរបស់មនុស្សលេលាប្រៀបបីដូចជាស្នូរបន្លាដែលឆេះនៅពីក្រោមឆ្នាំង។ត្រង់នេះក៏ឥតបានការអ្វីដែរ។