សាស្ដា 7:21-27 KHSV

21 ហេតុ​នេះ កុំ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​សម្ដី​ទាំង​ប៉ុន្មាន ដែល​មនុស្ស‌ម្នា​និយាយ​ឡើយ បើ​មិន​ដូច្នោះ​ទេ ក្រែង​លោ​អ្នក​ឮ​ខ្ញុំ​បម្រើ​របស់​អ្នក​និយាយ​អាក្រក់​ពី​អ្នក។

22 អ្នក​ដឹង​ខ្លួន​ស្រាប់​ហើយ​ថា អ្នក​ក៏​ធ្លាប់​និយាយ​អាក្រក់​ពី​អ្នក​ដទៃ ជា​ច្រើន​លើក​ច្រើន​សា​ដែរ។

23 ខ្ញុំ​ពិនិត្យ‌ពិច័យ​មើល​ហេតុ‌ការណ៍​ទាំង​នេះ​ដោយ​ប្រើ​ប្រាជ្ញា ហើយ​ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​មាន​ប្រាជ្ញា តែ​ប្រាជ្ញា​ស្ថិត​នៅ​ឆ្ងាយ​ពី​ខ្ញុំ​នៅ​ឡើយ។

24 អ្វីៗ​ដែល​មាន​សព្វ​ថ្ងៃ​ហាក់​ដូច​ជា​នៅ​ឆ្ងាយ ហើយ​ជ្រៅ​បំផុត គ្មាន​នរណា​អាច​យល់​បាន​ទេ។

25 ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ស្វែង​យល់ ខិត‌ខំ​ពិចារណា ព្រម​ទាំង​ស្វែង​រក​ប្រាជ្ញា និង​វិចារណ‌ញ្ញាណ។ ខ្ញុំ​ក៏​យល់​ថា​អំពើ​អាក្រក់​ជា​ការ​ឆោត​ល្ងង់ ហើយ​ភាព​ល្ងី‌ល្ងើ​ជា​ការ​លេលា​បំផុត។

26 ខ្ញុំ​បាន​ឃើញ​ទៀត​ថា ស្ត្រីៗ​ជា​អន្ទាក់​ដែល​នាំ​ឲ្យ​ខ្លោច‌ផ្សា​ជាង​សេចក្ដី​ស្លាប់​ទៅ​ទៀត។ សេចក្ដី​ស្រឡាញ់​របស់​នាង​ប្រៀប​ដូច​ជា​សំណាញ់ ហើយ​ដៃ​របស់​នាង​ប្រៀប​ដូច​ជា​ចំណង។ អ្នក​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់​រមែង​គេច​ផុត​ពី​នាង រីឯ​អ្នក​មាន​បាប​តែងតែ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​នាង។

27 សាស្ដា​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ ខ្ញុំ​យល់​ឃើញ​ដូច​ត​ទៅ: ខ្ញុំ​បាន​សង្កេត​មើល​ហេតុ‌ការណ៍​ទាំង​នេះ​ម្ដង​មួយៗ ដើម្បី​ស្វែង​រក​ហេតុ​ផល