សាស្ដា 7:5-11 KHSV

5 ស្ដាប់​ពាក្យ​ស្ដី​បន្ទោស​របស់​មនុស្ស​មាន​ប្រាជ្ញាប្រសើរ​ជាង​ស្ដាប់​ពាក្យ​បញ្ចើច‌បញ្ចើ​របស់មនុស្ស​ល្ងី‌ល្ងើ។

6 សំណើច​របស់​មនុស្ស​លេលា​ប្រៀប​បី​ដូច​ជាស្នូរ​បន្លា​ដែល​ឆេះ​នៅ​ពី​ក្រោម​ឆ្នាំង។ត្រង់​នេះ​ក៏​ឥត​បាន​ការ​អ្វី​ដែរ។

7 ពេល​ណា​អ្នក​ប្រាជ្ញ​ប្រើ​អំណាចសង្កត់‌សង្កិន​អ្នក​ដទៃអ្នក​ប្រាជ្ញ​នោះ​ក្លាយ​ទៅ​ជា​មនុស្ស​លេលាហើយ​សំណូក​ក៏​រមែង​ធ្វើ​ឲ្យមនុស្ស​ពុក​រលួយ​ដែរ។

8 បង្ហើយ​ការ‌ងារ​អ្វី​មួយ វិសេស​ជាង​ចាប់​ផ្ដើមចិត្ត​អត់‌ធ្មត់ ក៏​វិសេស​ជាង​ចិត្ត​អួត​បំប៉ោង​ដែរ។

9 កុំ​ឆាប់​មាន​ចិត្ត​មួម៉ៅ​ឡើយដ្បិត​មាន​តែ​មនុស្ស​លេលា​ប៉ុណ្ណោះដែល​រហ័ស​មួម៉ៅ។

10 មិន​ត្រូវ​ពោល​ថា «ហេតុ​អ្វី​បាន​សម័យ​បុរាណ​ប្រសើរ​ជាង​សព្វ​ថ្ងៃ?» ដ្បិត​សំណួរ​បែប​នេះ​មិន​មែន​មក​ពី​ប្រាជ្ញា​ទេ។

11 ប្រាជ្ញា​មាន​តម្លៃ​ដូច​កេរ‌មត៌ក ហើយ​តែងតែ​ផ្ដល់​ផល​ប្រយោជន៍​ឲ្យ​មនុស្ស​គ្រប់ៗ​រូប។