7 ពេលណាអ្នកប្រាជ្ញប្រើអំណាចសង្កត់សង្កិនអ្នកដទៃអ្នកប្រាជ្ញនោះក្លាយទៅជាមនុស្សលេលាហើយសំណូកក៏រមែងធ្វើឲ្យមនុស្សពុករលួយដែរ។
8 បង្ហើយការងារអ្វីមួយ វិសេសជាងចាប់ផ្ដើមចិត្តអត់ធ្មត់ ក៏វិសេសជាងចិត្តអួតបំប៉ោងដែរ។
9 កុំឆាប់មានចិត្តមួម៉ៅឡើយដ្បិតមានតែមនុស្សលេលាប៉ុណ្ណោះដែលរហ័សមួម៉ៅ។
10 មិនត្រូវពោលថា «ហេតុអ្វីបានសម័យបុរាណប្រសើរជាងសព្វថ្ងៃ?» ដ្បិតសំណួរបែបនេះមិនមែនមកពីប្រាជ្ញាទេ។
11 ប្រាជ្ញាមានតម្លៃដូចកេរមត៌ក ហើយតែងតែផ្ដល់ផលប្រយោជន៍ឲ្យមនុស្សគ្រប់ៗរូប។
12 ស្ថិតនៅក្រោមម្លប់ប្រាជ្ញាក៏ដូចជាស្ថិតនៅក្រោមម្លប់របស់ប្រាក់ដែរ។ គុណប្រយោជន៍នៃចំណេះដឹងមានដូចតទៅ: ប្រាជ្ញាតែងតែផ្ដល់អាយុយឺនយូរដល់អ្នកដែលមានប្រាជ្ញា។
13 ចូរសង្កេតមើលកិច្ចការដែលព្រះជាម្ចាស់ធ្វើ។ អ្វីៗដែលព្រះអង្គធ្វើឲ្យកោង នោះគ្មាននរណាអាចពត់ឲ្យត្រង់បានឡើយ។