សាស្ដា 8:1-5 KHSV

1 តើ​នរណា​ដូច​អ្នក​ប្រាជ្ញ តើ​នរណា​អាច​ពន្យល់​ព្រឹត្តិ‌ការណ៍​ផ្សេងៗ​បាន? ប្រាជ្ញា​របស់​មនុស្ស​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​របស់​គេ​ភ្លឺ​ថ្លា ព្រម​ទាំង​បំផ្លាស់‌បំប្រែ​ទឹក​មុខ​ដ៏​មួហ្មង​របស់​គេ​ផង។

2 ចូរ​ប្រព្រឹត្ត​តាម​ពាក្យ​របស់​ស្ដេច ដោយ​យល់​ពាក្យ​ដែល​យើង​បាន​សច្ចា​ចំពោះ​ព្រះ‌ជាម្ចាស់

3 កុំ​បោះ​បង់​ចោល​ស្ដេច​ឲ្យ​សោះ ហើយ​ក៏​កុំ​តាំង​ចិត្ត​មានះ​ប្រព្រឹត្ត​អំពើ​ដែល​ស្ដេច​មិន​គាប់​ព្រះ‌ហឫទ័យ​ដែរ ដ្បិត​ស្ដេច​អាច​ធ្វើ​អ្វីៗ​បាន​ទាំង​អស់​តាម​ព្រះ‌រាជ​បំណង។

4 ស្ដេច​មាន​រាជ‌ឱង្ការ​យ៉ាង​ណា​ក្ដី ក៏​សុទ្ធ​តែ​មាន​អំណាច។ គ្មាន​នរណា​អាច​សួរ​ស្ដេច​ថា “ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ធ្វើ​ដូច្នេះ” បាន​ឡើយ។

5 អ្នក​ធ្វើ​តាម​បទ‌បញ្ជា មិន​ដែល​ជួប​នឹង​ទុក្ខ​ទោស​ឡើយ។ ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​តែងតែ​ចេះ​សម្គាល់​មើល​កាលៈ‌ទេសៈ និង​ការ​វិនិច្ឆ័យ។