សាស្ដា 8:11-17 KHSV

11 មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់​ពុំ​បាន​ទទួល​ទោស​ភ្លាមៗ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​របស់​មនុស្ស​ចេះ​តែ​ជំរុញ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់។

12 ទោះ​បី​មនុស្ស​មាន​បាប​ប្រព្រឹត្ត​អំពើ​អាក្រក់​មួយ​រយ​ដង ហើយ​មាន​អាយុ​យឺន‌យូរ​យ៉ាង​ណា​ក្ដី ក៏​ខ្ញុំ​យល់​ឃើញ​ថា មាន​តែ​អស់​អ្នក​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ ដែល​បាន​សេចក្ដី​សុខ ព្រោះ​គេ​គោរព​ព្រះ‌អង្គ។

13 មនុស្ស​អាក្រក់​មិន​ដែល​បាន​សេចក្ដី​សុខ​ទេ ហើយ​ក៏​គ្មាន​អាយុ​វែង​ដែរ គឺ​មិន​យូរ​ជាង​ស្រមោល​ឡើយ ព្រោះ​គេ​មិន​គោរព​ព្រះ‌ជាម្ចាស់។

14 មាន​ការ​ឥត​ប្រយោជន៍​មួយ​ទៀត នៅ​លើ​ផែនដី គឺ​មនុស្ស​សុចរិត​ទទួល​ផល​វិបាក​ដែល​បម្រុង​ទុក​សម្រាប់​មនុស្ស​ទុច្ចរិត ហើយ​មនុស្ស​ទុច្ចរិត​ទទួល​រង្វាន់​ដែល​បម្រុង​ទុក​សម្រាប់​មនុស្ស​សុចរិត។ ដូច​ខ្ញុំ​បាន​ពោល​រួច​មក​ហើយ​ថា ត្រង់​នេះ​ក៏​ឥត​បាន​ការ​ដែរ។

15 ដូច្នេះ ខ្ញុំ​ឲ្យ​តម្លៃ​ទៅ​លើ​ការ​សប្បាយ ដ្បិត​នៅ​លើ​ផែនដី​នេះ​គ្មាន​អ្វី​ប្រសើរ​សម្រាប់​មនុស្ស ក្រៅ​ពី​ការ​ស៊ី​ផឹក និង​សប្បាយ​រីក‌រាយ​ឡើយ។ គេ​ត្រូវ​តែ​ធ្វើ​ដូច្នេះ ថែម​ពី​លើ​ការ‌ងារ​ដ៏​នឿយ‌ហត់ ដែល​គេ​បំពេញ​ក្នុង​ពេល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​គេ​រស់​នៅ​លើ​ផែនដី​នេះ។

16 ពេល​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ស្វែង​យល់​អំពី​ប្រាជ្ញា ហើយ​សង្កេត​មើល​ការ​ខ្វល់​ខ្វាយ​របស់​មនុស្ស​នៅ​លើ​ផែនដី គឺ​គេ​ខ្វល់​ខ្វាយ​ទាំង​ថ្ងៃ​ទាំង​យប់ ដេក​ពុំ​លក់

17 នោះ​ខ្ញុំ​ក៏​យល់​ឃើញ​ថា ហេតុ‌ការណ៍​ទាំង​អស់​សុទ្ធ​តែ​កើត​មក​ពី​ព្រះ‌ជាម្ចាស់។ គ្មាន​នរណា​ម្នាក់​អាច​យល់​ពី​ហេតុ‌ការណ៍ ដែល​កើត​មាន​នៅ​លើ​ផែនដី​នេះ​បាន​ឡើយ ទោះ​បី​មនុស្ស​ខិត‌ខំ​ស្វែង​យល់​យ៉ាង​ណា​ក្ដី ក៏​គេ​ពុំ​អាច​យល់ សូម្បី​តែ​អ្នក​ប្រាជ្ញ​ដែល​អះ‌អាង​ថា ខ្លួន​ដឹង​ក៏​នៅ​តែ​ពុំ​អាច​យល់​បាន​ដែរ។