13 មនុស្សអាក្រក់មិនដែលបានសេចក្ដីសុខទេ ហើយក៏គ្មានអាយុវែងដែរ គឺមិនយូរជាងស្រមោលឡើយ ព្រោះគេមិនគោរពព្រះជាម្ចាស់។
14 មានការឥតប្រយោជន៍មួយទៀត នៅលើផែនដី គឺមនុស្សសុចរិតទទួលផលវិបាកដែលបម្រុងទុកសម្រាប់មនុស្សទុច្ចរិត ហើយមនុស្សទុច្ចរិតទទួលរង្វាន់ដែលបម្រុងទុកសម្រាប់មនុស្សសុចរិត។ ដូចខ្ញុំបានពោលរួចមកហើយថា ត្រង់នេះក៏ឥតបានការដែរ។
15 ដូច្នេះ ខ្ញុំឲ្យតម្លៃទៅលើការសប្បាយ ដ្បិតនៅលើផែនដីនេះគ្មានអ្វីប្រសើរសម្រាប់មនុស្ស ក្រៅពីការស៊ីផឹក និងសប្បាយរីករាយឡើយ។ គេត្រូវតែធ្វើដូច្នេះ ថែមពីលើការងារដ៏នឿយហត់ ដែលគេបំពេញក្នុងពេលព្រះជាម្ចាស់ប្រទានឲ្យគេរស់នៅលើផែនដីនេះ។
16 ពេលខ្ញុំយកចិត្តទុកដាក់ស្វែងយល់អំពីប្រាជ្ញា ហើយសង្កេតមើលការខ្វល់ខ្វាយរបស់មនុស្សនៅលើផែនដី គឺគេខ្វល់ខ្វាយទាំងថ្ងៃទាំងយប់ ដេកពុំលក់
17 នោះខ្ញុំក៏យល់ឃើញថា ហេតុការណ៍ទាំងអស់សុទ្ធតែកើតមកពីព្រះជាម្ចាស់។ គ្មាននរណាម្នាក់អាចយល់ពីហេតុការណ៍ ដែលកើតមាននៅលើផែនដីនេះបានឡើយ ទោះបីមនុស្សខិតខំស្វែងយល់យ៉ាងណាក្ដី ក៏គេពុំអាចយល់ សូម្បីតែអ្នកប្រាជ្ញដែលអះអាងថា ខ្លួនដឹងក៏នៅតែពុំអាចយល់បានដែរ។