15 នៅក្រុងនោះ មានបុរសម្នាក់ជាជនក្រីក្រ តែមានប្រាជ្ញា គាត់បានសង្គ្រោះទីក្រុងឲ្យរួចពីកណ្ដាប់ដៃខ្មាំង ដោយសារប្រាជ្ញារបស់ខ្លួន។ ប៉ុន្តែ គ្មាននរណាម្នាក់នឹកនាដល់បុរសក្រីក្រនោះទេ។
16 ខ្ញុំយល់ថា ប្រាជ្ញាប្រសើរជាងចិត្តក្លាហានអង់អាច។ ប៉ុន្តែ ប្រាជ្ញារបស់ជនក្រីក្រតែងតែត្រូវគេមើលងាយ ហើយពាក្យសម្ដីរបស់ជនក្រីក្រក៏គ្មាននរណាស្ដាប់ដែរ។
17 ស្ដាប់ពាក្យសម្ដីដែលអ្នកប្រាជ្ញនិយាយដោយស្ងាត់ៗ ប្រសើរជាងស្ដាប់សម្រែករបស់អ្នកដែលបញ្ជាមនុស្សល្ងីល្ងើ។
18 ប្រាជ្ញាប្រសើរជាងគ្រឿងសស្ត្រាវុធ ប៉ុន្តែ មនុស្សបាបតែម្នាក់អាចរំលាយការល្អជាច្រើន។