សេផា‌នី 1:1-6 KHSV

1 នេះ​ជា​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក​សេផា‌នា ជា​កូន​របស់​លោក​គូស៊ី ជា​ចៅ​របស់​លោក​កេដា‌លា ជា​ចៅ‌ទួត​របស់​លោក​អម៉ា‌រា និង​ជា​ចៅ‌លួត​របស់​លោក​ហេសេ‌គា នៅ​រជ្ជកាល​ព្រះ‌បាទ​យ៉ូសៀស ជា​បុត្រ​របស់​ព្រះ‌បាទ​អាំម៉ូន ស្ដេច​ស្រុក​យូដា។

2 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«យើង​នឹង​លុប​បំបាត់​អ្វីៗ​ឲ្យ​អស់​ពី​ផែនដី

3 យើង​នឹង​លុប​បំបាត់​ទាំង​មនុស្ស ទាំង​សត្វយើង​នឹង​លុប​បំបាត់​សត្វ​ដែល​ហើរ​នៅ​លើ​មេឃព្រម​ទាំង​ត្រី​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ។យើង​នឹង​កម្ទេច​អ្វីៗ​ដែល​នាំ​ឲ្យមនុស្ស​អាក្រក់​ជំពប់​ដួលព្រម​ទាំង​លុប​បំបាត់​មនុស្ស​ឲ្យ​អស់​ពី​ផែនដី- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

4 យើង​នឹង​លើក​ដៃ​ប្រហារ​ស្រុក​យូដានិង​ប្រជា‌ជន​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡឹមយើង​នឹង​កម្ទេច​អ្វីៗ​ដែល​គេ​នៅ​តែ​ប្រើ‌ប្រាស់សម្រាប់​គោរព​ព្រះ​បាលព្រម​ទាំង​លែង​ឲ្យ​មាន​នរណា​នឹក​នា​ដល់ពួក​អាចារ្យ និង​ពួក​បូជា‌ចារ្យ​របស់ព្រះ​នោះ​ទៀត។

5 យើង​ក៏​កម្ទេច​អស់​អ្នក​ដែល​ឡើង​លើ​ផ្ទះដើម្បី​ថ្វាយ‌បង្គំ​ផ្កាយព្រម​ទាំង​អស់​អ្នក​ដែល​ក្រាប​ថ្វាយ‌បង្គំ​យើងហើយ​ស្បថ​ក្នុង​នាម​យើង​ជា​ព្រះ‌អម្ចាស់​ផងស្បថ​ក្នុង​នាម​ព្រះ​ម៉ូឡុក​របស់​គេ​ផង។

6 យើង​នឹង​កម្ទេច​អស់​អ្នក​ដែល​ងាក​ចេញ​ពី​យើងជា​ព្រះ‌អម្ចាស់ អស់​អ្នក​ដែល​មិន​ស្វែង​រក​យើងហើយ​ក៏​មិន​ស្វែង​រក​យោបល់​ពី​យើង​ដែរ»។