សេផា‌នី 1:15-18 KHSV

15 ថ្ងៃ​នោះ​ជា​ថ្ងៃ​ព្រះ‌អង្គ​ខ្ញាល់​យ៉ាង​ខ្លាំងជា​ថ្ងៃ​វេទនា និង​ថ្ងៃ​តប់‌ប្រមល់ជា​ថ្ងៃ​មហន្ត‌រាយ និង​ហិន​វិនាសជា​ថ្ងៃ​ដ៏​ងងឹត ជា​ថ្ងៃ​អន្ធការជា​ថ្ងៃ​ដែល​មាន​ពពក ងងឹត​អាប់‌អួ

16 ជា​ថ្ងៃ​ដែល​ឮ​សំឡេង​ស្នែងនិង​សម្រែក​សឹក​សង្គ្រាម​វាយ​យក​ក្រុងដ៏​មាន​កំពែង​រឹង‌មាំ និង​មាន​ប៉ម​យ៉ាង​ខ្ពស់។

17 ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​មនុស្ស​លោក​វេទនាពួក​គេ​នឹង​ដើរ​ដូច​មនុស្ស​ខ្វាក់ដ្បិត​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាបទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់ឈាម​របស់​ពួក​គេ​នឹង​ខ្ចាយទៅ​គ្រប់​ទី​កន្លែង​ដូច​ធូលី​ដីសាក‌សព​របស់​ពួក​គេ​ប្រៀប​បាន​នឹង​សំរាម។

18 នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​ខ្ញាល់​យ៉ាង​ខ្លាំងប្រាក់ ឬ​មាស​ពុំ​អាច​រំដោះ​ពួក​គេ​ទេ។ផែនដី​ទាំង​មូល​នឹង​ត្រូវ​រលាយដោយ‌សារ​ភ្លើង​នៃ​ព្រះ‌ពិរោធ។ពេល​ព្រះ‌អង្គ​លុប​បំបាត់​មនុស្ស​ទាំង​អស់​ពី​ផែនដីជា​ពេល​មួយ​ដ៏​គួរ​ឲ្យ​ព្រឺ​ខ្លាច​បំផុត។