សេផា‌នី 1:3-9 KHSV

3 យើង​នឹង​លុប​បំបាត់​ទាំង​មនុស្ស ទាំង​សត្វយើង​នឹង​លុប​បំបាត់​សត្វ​ដែល​ហើរ​នៅ​លើ​មេឃព្រម​ទាំង​ត្រី​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ។យើង​នឹង​កម្ទេច​អ្វីៗ​ដែល​នាំ​ឲ្យមនុស្ស​អាក្រក់​ជំពប់​ដួលព្រម​ទាំង​លុប​បំបាត់​មនុស្ស​ឲ្យ​អស់​ពី​ផែនដី- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

4 យើង​នឹង​លើក​ដៃ​ប្រហារ​ស្រុក​យូដានិង​ប្រជា‌ជន​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡឹមយើង​នឹង​កម្ទេច​អ្វីៗ​ដែល​គេ​នៅ​តែ​ប្រើ‌ប្រាស់សម្រាប់​គោរព​ព្រះ​បាលព្រម​ទាំង​លែង​ឲ្យ​មាន​នរណា​នឹក​នា​ដល់ពួក​អាចារ្យ និង​ពួក​បូជា‌ចារ្យ​របស់ព្រះ​នោះ​ទៀត។

5 យើង​ក៏​កម្ទេច​អស់​អ្នក​ដែល​ឡើង​លើ​ផ្ទះដើម្បី​ថ្វាយ‌បង្គំ​ផ្កាយព្រម​ទាំង​អស់​អ្នក​ដែល​ក្រាប​ថ្វាយ‌បង្គំ​យើងហើយ​ស្បថ​ក្នុង​នាម​យើង​ជា​ព្រះ‌អម្ចាស់​ផងស្បថ​ក្នុង​នាម​ព្រះ​ម៉ូឡុក​របស់​គេ​ផង។

6 យើង​នឹង​កម្ទេច​អស់​អ្នក​ដែល​ងាក​ចេញ​ពី​យើងជា​ព្រះ‌អម្ចាស់ អស់​អ្នក​ដែល​មិន​ស្វែង​រក​យើងហើយ​ក៏​មិន​ស្វែង​រក​យោបល់​ពី​យើង​ដែរ»។

7 ចូរ​ស្ងៀម​ស្ងាត់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌អម្ចាស់ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​នៅ​ជិត​បង្កើយ​ហើយ។ ព្រះ‌អម្ចាស់​បាន​រៀប‌ចំ​យញ្ញ‌បូជាព្រះ‌អង្គ​ជម្រះ​ភ្ញៀវ​ដែល​ត្រូវ​ចូល​រួម​ជប់‌លៀងឲ្យ​បាន​បរិសុទ្ធ​ហើយ។

8 «នៅ​ថ្ងៃ​ធ្វើ​យញ្ញ‌បូជា យើង​នឹង​ដាក់​ទោសពួក​មេ​ដឹក​នាំ និង​កូនៗ​របស់​ស្ដេចព្រម​ទាំង​អស់​អ្នក​ដែល​ស្លៀក​ពាក់​តាមសាសន៍​ដទៃ។

9 នៅ​ថ្ងៃ​នោះ យើង​នឹង​ដាក់​ទោស​អស់​អ្នក​ដែលលោត​ពី​លើ​ក្រប​ទ្វារ​ព្រះ‌វិហារ តាម​របៀបសាសន៍​ដទៃ។យើង​ក៏​នឹង​ដាក់​ទោស​អស់​អ្នក​ដែល​ប្រព្រឹត្តអំពើ​ឃោរ‌ឃៅ និង​កល‌ល្បិចពាស‌ពេញ​វិហារ​នៃ​ព្រះ​របស់​ខ្លួន​ដែរ។