11 ព្រះអម្ចាស់នឹងធ្វើឲ្យពួកគេស្ញែងខ្លាចដ្បិតព្រះអង្គនឹងលុបបំបាត់ព្រះទាំងប៉ុន្មានឲ្យអស់ពីផែនដីប្រជាជាតិដែលរស់នៅតាមកោះទាំងឡាយនឹងនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គនៅតាមកន្លែងរបស់គេរៀងៗខ្លួន។
12 «ជនជាតិអេត្យូពីអើយអ្នករាល់គ្នាក៏ដូច្នោះដែរយើងនឹងចាក់ទម្លុះអ្នករាល់គ្នាដោយដាវរបស់យើង»។
13 ព្រះអម្ចាស់នឹងលើកព្រះហស្ដវាយប្រហារស្រុកខាងជើងព្រះអង្គនឹងកម្ទេចស្រុកអាស្ស៊ីរីព្រះអង្គនឹងធ្វើឲ្យក្រុងនីនីវេក្លាយទៅជាទីស្មសានជាកន្លែងហួតហែងដូចវាលរហោស្ថាន។
14 ហ្វូងសត្វនឹងមកធ្វើជម្រកនៅកណ្ដាលក្រុងនោះហើយសត្វគ្រប់ប្រភេទ គឺមានសត្វទុង កាំប្រមាក៏មកជ្រកនៅតាមសសរអាគាររបស់ក្រុងនោះដែរ។សំឡេងសត្វព្រៃនឹងលាន់ឮនៅតាមបង្អួច។ក្របទ្វារផ្ទះបាក់បែកអស់ហើយឈើដ៏មានតម្លៃក៏បាក់ជ្រុះអស់ដែរ។
15 មើល៍! ទីក្រុងដែលធ្លាប់តែសប្បាយស្គាល់តែសេចក្ដីសុខសាន្ត ហើយតែងគិតថាគ្មាននរណាផ្ទឹមស្មើនឹងខ្លួនបានក្លាយទៅជាទីស្មសាន ជាជម្រកសត្វព្រៃ។អស់អ្នកដែលដើរកាត់តាមនោះនាំគ្នាស្រឡាំងកាំង ហើយព្រឺសម្បុរ។