7 កូនចៅយូដាដែលនៅសេសសល់នឹងប្រើទឹកដីនេះសម្រាប់ឃ្វាលហ្វូងសត្វរបស់ខ្លួន។ពួកគេនឹងយកផ្ទះនានានៅក្នុងក្រុងអាស្កាឡូនធ្វើជាជម្រកស្នាក់អាស្រ័យនៅពេលយប់។ ព្រះអម្ចាស់ជាព្រះរបស់ពួកគេធ្វើដូច្នេះដើម្បីជាប្រយោជន៍ដល់ពួកគេ នៅពេលព្រះអង្គស្ដារស្រុករបស់ពួកគេឡើងវិញ។
8 «យើងបានឮពាក្យដែលអ្នកស្រុកម៉ូអាប់និងអ្នកស្រុកអាំម៉ូនជេរប្រមាថត្មះតិដៀលប្រជារាស្ត្ររបស់យើងព្រមទាំងឈ្លានពានទឹកដីរបស់គេផង។
9 ហេតុនេះ យើងជាព្រះដែលមានជីវិតគង់នៅយើងប្រកាសយ៉ាងម៉ឺងម៉ាត់ថា:ស្រុកម៉ូអាប់នឹងបានដូចជាក្រុងសូដុមស្រុកអាំម៉ូននឹងបានដូចជាក្រុងកូម៉ូរ៉ាដែរគឺជាកន្លែងដែលមានបន្លាដុះពាសពេញជាស្រែអំបិល និងជាទីស្មសានរហូតតទៅ។ប្រជារាស្ត្ររបស់យើងដែលនៅសេសសល់នឹងរឹបអូសយកទ្រព្យរបស់ពួកគេហើយចាប់យកទឹកដីរបស់ពួកគេទៀតផង»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល។
10 ហេតុការណ៍កើតមានដូច្នេះ បណ្ដាលមកពីពួកគេមានអំនួត ពួកគេត្មះតិះដៀលប្រជារាស្ត្ររបស់ព្រះអម្ចាស់នៃពិភពទាំងមូលព្រមទាំងឈ្លានពានទឹកដីរបស់គេទៀតផង។
11 ព្រះអម្ចាស់នឹងធ្វើឲ្យពួកគេស្ញែងខ្លាចដ្បិតព្រះអង្គនឹងលុបបំបាត់ព្រះទាំងប៉ុន្មានឲ្យអស់ពីផែនដីប្រជាជាតិដែលរស់នៅតាមកោះទាំងឡាយនឹងនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គនៅតាមកន្លែងរបស់គេរៀងៗខ្លួន។
12 «ជនជាតិអេត្យូពីអើយអ្នករាល់គ្នាក៏ដូច្នោះដែរយើងនឹងចាក់ទម្លុះអ្នករាល់គ្នាដោយដាវរបស់យើង»។
13 ព្រះអម្ចាស់នឹងលើកព្រះហស្ដវាយប្រហារស្រុកខាងជើងព្រះអង្គនឹងកម្ទេចស្រុកអាស្ស៊ីរីព្រះអង្គនឹងធ្វើឲ្យក្រុងនីនីវេក្លាយទៅជាទីស្មសានជាកន្លែងហួតហែងដូចវាលរហោស្ថាន។