សេផា‌នី 3:14-20 KHSV

14 ក្រុង​ស៊ីយ៉ូន​អើយ ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ!ជន‌ជាតិ​អ៊ីស្រា‌អែល​អើយចូរ​នាំ​គ្នា​ស្រែក​ជយ‌ឃោស!ក្រុង​យេរូ‌សាឡឹម​អើយចូរ​មាន​អំណរ​សប្បាយ! ចូរ​រីក‌រាយ​យ៉ាង​ខ្លាំង!

15 ព្រះ‌អម្ចាស់​បាន​លើក‌លែង​ទោស​ឲ្យ​អ្នកព្រះ‌អង្គ​បាន​ពង្វាង​ខ្មាំង​សត្រូវ​ចេញ​ពី​អ្នក។ ព្រះ‌អម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ​នៃជន‌ជាតិ​អ៊ីស្រា‌អែល គង់​នៅ​ជា​មួយ​អ្នកអ្នក​នឹង​មិន​ខ្លាច​ទុក្ខ​វេទនា​ទៀត​ឡើយ។

16 នៅ​ថ្ងៃ​នោះ គេ​នឹង​ពោល​មក​កាន់ក្រុង​យេរូ‌សាឡឹម​ថា កុំ​ខ្លាច​អ្វី​ឡើយ!ក្រុង​ស៊ីយ៉ូន​អើយ កុំ​បាក់​ទឹក​ចិត្ត​ឲ្យ​សោះ!

17 ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ទ្រង់​គង់​ជា​មួយ​អ្នកព្រះ‌អង្គ​ជា​វីរ‌បុរស​ដែល​មាន​ជ័យ‌ជំនះ។ព្រោះ​តែ​អ្នក ព្រះ‌អង្គ​មាន​អំណរ​សប្បាយ​ជា​ខ្លាំង។ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌អង្គធ្វើ​ឲ្យ​អ្នក​មាន​ជីវិត​ថ្មី។ព្រោះ​តែ​អ្នក ព្រះ‌អង្គ​ច្រៀង​យ៉ាង​រីក‌រាយ​បំផុត។

18 «យើង​នឹង​ប្រមូល​អស់​អ្នក​ដែល​កើត​ទុក្ខ​ព្រួយដោយ​មិន​អាច​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ដ៏​សំខាន់ៗគឺ​អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​អ្នកហើយ​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។

19 នៅ​ថ្ងៃ​នោះ យើង​នឹង​ដាក់​ទោសជាតិ​សាសន៍​ទាំង‌ឡាយ​ដែល​សង្កត់‌សង្កិន​អ្នក។យើង​នឹង​សង្គ្រោះ​ចៀម​ដែល​ដើរ​ពុំ​រួចហើយ​ប្រមូល​ចៀម​ដែល​វង្វេង។យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​កិត្តិយសនិង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី នៅ​គ្រប់​ទី​កន្លែងក្នុង​ស្រុក​ដែល​ពួក​គេ​ត្រូវ​អាម៉ាស់។

20 នៅ​ថ្ងៃ​នោះ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​វិល​មក​វិញព្រោះ​ជា​ពេល​ដែល​យើង​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នាពេល​យើង​ស្ដារ​ស្រុក​អ្នក​រាល់​គ្នា​ឡើង​វិញនៅ​ចំពោះ​មុខ​របស់​អ្នក​រាល់​គ្នាយើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មានកេរ្តិ៍​ឈ្មោះ​ល្បី និង​មាន​កិត្តិយស​ក្នុង​ចំណោមជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី»នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។