ហូសេ 1:5-11 KHSV

5 ថ្ងៃ​នោះ យើង​នឹង​បំបែក​កម្លាំង​ទ័ព​អ៊ីស្រា‌អែល​នៅ​វាល​យេសរាល»។

6 នាង​កូមើរ​មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី ហើយ​បង្កើត​បាន​កូន​ស្រី​មួយ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ហូសេ​ថា៖ «ចូរ​ដាក់​ឈ្មោះ​កូន​នេះ​ថា “ឡូរូ‌ហាម៉ា” ដ្បិត​យើង​នឹង​លែង​អាណិត‌អាសូរ​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ក៏​លែង​អត់‌ទោស​ឲ្យ​ពួក​គេ​រហូត​ដែរ។

7 ប៉ុន្តែ យើង​អាណិត​អាសូរ​កូន​ចៅ​យូដា។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ យើង​នឹង​សង្គ្រោះ​ពួក​គេ​ដោយ​ដៃ​យើង​ផ្ទាល់ គឺ​មិន​មែន​ដោយ​ប្រើ​ធ្នូ ដាវ សង្គ្រាម សេះ​ចំបាំង ឬ​ដោយ​កង‌ពល​សេះ​ឡើយ»។

8 ក្រោយ​ពី​បាន​ផ្ដាច់​ដោះ​ឡូរូ‌ហាម៉ា​រួច​ហើយ នាង​មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត។

9 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ដាក់​ឈ្មោះ​កូន​នេះ​ថា “ឡូអាំ‌មី” ដ្បិត​អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា‌រាស្ដ្រ​របស់​យើង​ទេ ហើយ​យើង​ក៏​មិន​មែន​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ដែរ»។

10 ប៉ុន្តែ ថ្ងៃ​មួយ កូន​ចៅ​អ៊ីស្រា‌អែលនឹង​កើន​ចំនួន​ច្រើន​ឡើងដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រគ្មាន​នរណា​អាច​រាប់ ឬ​កំណត់​ចំនួន​បាន​ឡើយ។នៅ​ទី​ណា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:“អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា‌ជន​របស់​យើង”នៅ​ទី​នោះ​នឹង​មាន​គេ​ពោល​ថា:“អ្នក​រាល់​គ្នា​ជា​បុត្រ​របស់ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ”។

11 ពេល​នោះ កូន​ចៅ​យូដានិង​កូន​ចៅ​អ៊ីស្រា‌អែល រួប‌រួម​គ្នា​វិញពួក​គេ​ជ្រើស​រើស​យក​មេ​ដឹក​នាំ​តែ​មួយពួក​គេ​នឹង​ធ្វើ​ជា​ម្ចាស់​ស្រុក​របស់​ខ្លួន​វិញ។“ទិវា‌យេសរាល”ពិត​ជា​ព្រឹត្តិ‌ការណ៍​មួយ​ដ៏​សំខាន់!