7 ប៉ុន្តែ យើងអាណិតអាសូរកូនចៅយូដា។ យើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ យើងនឹងសង្គ្រោះពួកគេដោយដៃយើងផ្ទាល់ គឺមិនមែនដោយប្រើធ្នូ ដាវ សង្គ្រាម សេះចំបាំង ឬដោយកងពលសេះឡើយ»។
8 ក្រោយពីបានផ្ដាច់ដោះឡូរូហាម៉ារួចហើយ នាងមានផ្ទៃពោះសាជាថ្មី បង្កើតបានកូនប្រុសមួយទៀត។
9 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរដាក់ឈ្មោះកូននេះថា “ឡូអាំមី” ដ្បិតអ្នករាល់គ្នាមិនមែនជាប្រជារាស្ដ្ររបស់យើងទេ ហើយយើងក៏មិនមែនជាព្រះរបស់អ្នករាល់គ្នាដែរ»។
10 ប៉ុន្តែ ថ្ងៃមួយ កូនចៅអ៊ីស្រាអែលនឹងកើនចំនួនច្រើនឡើងដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រគ្មាននរណាអាចរាប់ ឬកំណត់ចំនួនបានឡើយ។នៅទីណាព្រះអម្ចាស់មានព្រះបន្ទូលថា:“អ្នករាល់គ្នាមិនមែនជាប្រជាជនរបស់យើង”នៅទីនោះនឹងមានគេពោលថា:“អ្នករាល់គ្នាជាបុត្ររបស់ព្រះដ៏មានព្រះជន្មគង់នៅ”។
11 ពេលនោះ កូនចៅយូដានិងកូនចៅអ៊ីស្រាអែល រួបរួមគ្នាវិញពួកគេជ្រើសរើសយកមេដឹកនាំតែមួយពួកគេនឹងធ្វើជាម្ចាស់ស្រុករបស់ខ្លួនវិញ។“ទិវាយេសរាល”ពិតជាព្រឹត្តិការណ៍មួយដ៏សំខាន់!