1 «កាលអ៊ីស្រាអែលនៅពីក្មេងយើងបានស្រឡាញ់អ៊ីស្រាអែលយើងហៅបុត្ររបស់យើងចេញពីស្រុកអេស៊ីប។
2 យើងបានហៅគេមកយ៉ាងណាគេក៏ងាកចេញឆ្ងាយពីយើងយ៉ាងនោះដែរ។ប្រជាជនរបស់យើងនាំគ្នាធ្វើយញ្ញបូជាសែនព្រះបាលទាំងឡាយហើយដុតគ្រឿងក្រអូបជាសក្ការៈបូជាចំពោះរូបបដិមា។
3 យើងនេះហើយដែលបានកាន់ដៃនិងបង្ហាត់អេប្រាអ៊ីមឲ្យចេះដើរតែគេមិនទទួលស្គាល់ថា យើងថែរក្សាគេទេ។
4 យើងបានណែនាំគេដោយចិត្តអាណិតអាសូរនិងដោយចិត្តស្រឡាញ់។យើងបានថ្នាក់ថ្នមគេដូចឪពុកលើកកូនមកបីថើបហើយយើងអោនកាយបញ្ចុកចំណីដល់គេ។
5 ពួកគេនឹងមិនវិលទៅស្រុកអេស៊ីបវិញឡើយជនជាតិអាស្ស៊ីរីនឹងគ្រប់គ្រងលើពួកគេដ្បិតពួកគេមិនព្រមវិលត្រឡប់មករកយើងវិញទេ។
6 សង្គ្រាមនឹងបំផ្លិចបំផ្លាញក្រុងរបស់ពួកគេព្រមទាំងរំលំកំពែងការពារក្រុងហើយកម្ទេចអ្វីៗទាំងអស់។នេះហើយជាលទ្ធផលនៃនយោបាយរបស់អ៊ីស្រាអែល។
7 ប្រជាជនរបស់យើងនៅតែរឹងចចេសបោះបង់ចោលយើងរហូតយើងហៅពួកគេឲ្យងើបមើលមកយើងតែគ្មាននរណារវីរវល់តម្កើងយើងទេ។