ហូសេ 11:6-11 KHSV

6 សង្គ្រាម​នឹង​បំផ្លិច‌បំផ្លាញ​ក្រុង​របស់​ពួក​គេព្រម​ទាំង​រំលំ​កំពែង​ការពារ​ក្រុងហើយ​កម្ទេច​អ្វីៗ​ទាំង​អស់។នេះ​ហើយ​ជា​លទ្ធ‌ផល​នៃ​នយោ‌បាយរបស់​អ៊ីស្រា‌អែល។

7 ប្រជា‌ជន​របស់​យើង​នៅ​តែ​រឹង​ចចេសបោះ​បង់​ចោល​យើង​រហូតយើង​ហៅ​ពួក​គេ​ឲ្យ​ងើប​មើល​មក​យើងតែ​គ្មាន​នរណា​រវី‌រវល់​តម្កើង​យើង​ទេ។

8 អេប្រាអ៊ីម​អើយ តើ​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះអ្នក​យ៉ាង​ដូច​ម្ដេច?អ៊ីស្រា‌អែល​អើយ តើ​យើង​អាច​ប្រគល់​អ្នកទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​កើត​ឬ?តើ​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដូចក្រុង​អាដម៉ា​ឬ?តើ​យើង​គួរ​ធ្វើ​ឲ្យ​អ្នក​បាន​ដូចក្រុង​សេបោ​ឬ?ទេ! យើង​មិន​ដាច់​ចិត្ត​ដាក់​ទណ្ឌ‌កម្ម​អ្នក​ទេយើង​រំជួល​ចិត្ត​អាណិត​អ្នក​ខ្លាំង​ណាស់។

9 យើង​មិន​អាច​ប្រព្រឹត្តតាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើងយើង​មិន​មែន​មក ដើម្បី​បំផ្លាញ​អេប្រាអ៊ីមព្រោះ​យើង​ជា​ព្រះ‌ជាម្ចាស់មិន​មែន​ជា​មនុស្ស​ទេ!យើង​ជា​ព្រះ​ដ៏‌វិសុទ្ធ​ដែល​ស្ថិត​នៅ​ជា​មួយ​អ្នកយើង​មិន​មែន​មក ដោយ​កំហឹង​ឡើយ។

10 ពួក​គេ​នឹង​ដើរ​តាម​ព្រះ‌អម្ចាស់ព្រះ‌អង្គ​នឹង​បន្លឺ​ព្រះ‌សូរសៀង​ដូច​សត្វ​សិង្ហពេល​ឮ​ព្រះ‌អង្គ​បន្លឺ​ព្រះ‌សូរសៀងកូន​ចៅ​របស់​ព្រះ‌អង្គ​នឹង​ប្រញាប់​រត់​ចេញពី​ស្រុក​ខាង​លិច​ទាំង​ញ័រ​រន្ធត់។

11 ពួក​គេ​ប្រញាប់​រត់​ចេញ​ពី​ស្រុក​អេស៊ីបដូច​ហ្វូង​ចាប​ទាំង​ញ័រ​រន្ធត់ហើយ​រត់​ចេញ​ពី​ស្រុក​អាស្ស៊ីរី​ដូច​ហ្វូង​ព្រាបយើង​នឹង​នាំ​ពួក​គេ​មក​រស់​នៅ​ក្នុង​លំ‌នៅ‌ដ្ឋានរបស់​ខ្លួន​វិញ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។