2 អ្វីៗដែលអេប្រាអ៊ីមធ្វើសុទ្ធតែឥតបានការគឺដូចជាខំតាមចាប់ខ្យល់ពីទិសខាងកើត។រៀងរាល់ថ្ងៃ គេគិតតែពីបោកប្រាស់និងប្រព្រឹត្តអំពើឃោរឃៅកាន់តែច្រើនឡើងៗ។អេប្រាអ៊ីមចងសម្ពន្ធមិត្តជាមួយស្រុកអាស្ស៊ីរីហើយយកប្រេងទៅចងមិត្តភាពជាមួយស្រុកអេស៊ីប។
3 ព្រះអម្ចាស់ក៏មានសំណុំរឿងជាមួយយូដាដែរព្រះអង្គនឹងដាក់ទោសកូនចៅលោកយ៉ាកុបព្រោះតែមារយាទអាក្រក់របស់ពួកគេព្រះអង្គតបស្នងទៅពួកគេវិញតាមអំពើដែលខ្លួនប្រព្រឹត្ត។
4 ពេលនៅក្នុងផ្ទៃម្ដាយលោកយ៉ាកុបបានតោងកែងជើងបងរបស់ខ្លួនលុះដល់ពេលធំពេញវ័យគាត់បានបោកចំបាប់ជាមួយព្រះជាម្ចាស់។
5 គាត់បានបោកចំបាប់ជាមួយទេវតាគាត់បានឈ្នះទេវតានោះរួចគាត់ក៏យំ អង្វរសុំការប្រណីសន្ដោស។គាត់បានជួបព្រះជាម្ចាស់នៅបេតអែលគឺនៅទីនោះហើយដែលព្រះអង្គមានព្រះបន្ទូលមកកាន់គាត់។
6 ព្រះអង្គជាព្រះនៃពិភពទាំងមូលព្រះនាមរបស់ព្រះអង្គ គឺព្រះអម្ចាស់។
7 ចំពោះអ្នកវិញ ចូរវិលមករកព្រះរបស់អ្នកចូរកាន់ចិត្តសុចរិត និងយុត្តិធម៌ចូរសង្ឃឹមទុកចិត្តលើព្រះអង្គរហូតតទៅ។
8 ប្រជាជនកាន់ជញ្ជីងមិនត្រឹមត្រូវនៅដៃដូចកាណានដែរគេចូលចិត្តកេងប្រវ័ញ្ចអ្នកផ្សេង។