ហូសេ 13:11-16 KHSV

11 យើង​បាន​ប្រគល់​ស្ដេច​ឲ្យ​អ្នក ទាំង​ខឹងយើង​ដក​ស្ដេច​នោះ​វិញ ទាំង​ក្រេវ‌ក្រោធ។

12 កំហុស និង​អំពើ​បាប​របស់​អេប្រាអ៊ីមមាន​កត់‌ត្រា​ទុក​យ៉ាង​ច្បាស់​លាស់​ណាស់។

13 ពួក​គេ​នឹង​ឈឺ​ចុក​ចាប់ ដូច​នៅ​ពេល​សម្រាល​កូនពួក​គេ​ជា​កូន​ល្ងី‌ល្ងើ ដ្បិត​ដល់​ពេល​កើតវា​ពុំ​ព្រម​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក​ទេ។

14 តើ​យើង​គួរ​រំដោះ​ពួក​គេ​ពី​ស្ថាន‌មច្ចុរាជ​ឬ?តើ​យើង​គួរ​លោះ​ពួក​គេ​ឲ្យ​រួច​ពី​ស្លាប់​ឬ?មច្ចុរាជ​អើយ មហន្ត‌រាយ​របស់​ឯង​នៅ​ឯ​ណា?ស្ថាន​មច្ចុរាជ​អើយអំណាច​ប្រហារ​ជីវិត​របស់​ឯង​នៅ​ឯ​ណា?យើង​លែង​មាន​ចិត្ត​អាណិត​មេត្តា​ទៀត​ហើយ។

15 ទោះ​បី​អេប្រាអ៊ីម​រីក​ចម្រើន​ឡើងនៅ​ក្នុង​ចំណោម​បង‌ប្អូន​របស់​ខ្លួន​ក្ដីគង់​តែ​នឹង​មាន​ខ្យល់​បក់​ពី​ទិស​ខាង​កើតគឺ​ខ្យល់​របស់​ព្រះ‌អម្ចាស់​បក់​ពី​វាល​រហោ‌ស្ថានធ្វើ​ឲ្យ​ប្រភព​ទឹក​របស់​អេប្រាអ៊ីម​រីង​ស្ងួតហើយ​អណ្ដូង​របស់​គេ​ក៏​រីង​អស់​ដែរ។សត្រូវ​នឹង​រឹប​អូស​យក​ទ្រព្យ​ដ៏​មាន​តម្លៃទាំង​ប៉ុន្មាន​ពី​ក្នុង​ឃ្លាំង។

16 អ្នក​ក្រុង​សាម៉ារី​នឹង​ទទួល​ទោសព្រោះ​គេ​បាន​បះ‌បោរប្រឆាំង​នឹង​ព្រះ​របស់​ខ្លួន។ពួក​គេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវខ្មាំង​នឹង​ជាន់​កម្ទេច​កូន​ក្មេងហើយ​វះ​ពោះ​ស្ត្រី​មាន​គភ៌។