ហូសេ 13:2-8 KHSV

2 ឥឡូវ​នេះ ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាបដោយ​យក​ប្រាក់​មក​សូន​ធ្វើ​រូប​បដិមាតាម​ទេព‌កោសល្យ​របស់​ខ្លួន សម្រាប់​ថ្វាយ‌បង្គំ។រូប​ទាំង​នោះ​សុទ្ធ​តែ​ជា​ស្នាដៃ​របស់​ជាងប៉ុន្តែ ពួក​គេ​នាំ​គ្នា​ពោល​ថា“យើង​ត្រូវ​ធ្វើ​យញ្ញ‌បូជា​មនុស្ស​ថ្វាយ​ព្រះ​នេះ!”តើ​មនុស្ស​អាច​ថើប​រូប​គោ​ដូច្នេះ​កើត​ឬ?

3 ហេតុ​នេះ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​អ័ព្ទនៅ​ពេល​ព្រលឹមដូច​ទឹក​សន្សើម​នៅ​ពេល​ព្រឹកដែល​បាត់​ទៅ​វិញ​យ៉ាង​ឆាប់ៗដូច​កម្ទេច​ចំបើង​ប៉ើង​ចេញ​ពី​លាន​បោក​ស្រូវនិង​ដូច​ផ្សែង​ហុយ​ចេញ​ពី​រោង​បាយ។

4 ចំណែក​ឯ​យើង​វិញយើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នកតាំង​ពី​ស្រុក​អេស៊ីប អ្នក​មិន​ស្គាល់​ព្រះ​ណា​ផ្សេងទៀត​ក្រៅ​ពី​យើង​ទេក្រៅ​ពី​យើង ក៏​គ្មាន​ព្រះ‌សង្គ្រោះ​ណា​ដែរ។

5 យើង​បាន​ថែ​ទាំ​អ្នក​នៅ​វាល​រហោ‌ស្ថាននៅ​លើ​ទឹក​ដី​ហួត‌ហែង។

6 ពេល​ពួក​គេ​មក​ដល់​កន្លែង​សម្បូណ៌‌សប្បាយពួក​គេ​បរិភោគ​យ៉ាង​ឆ្អែត‌ឆ្អន់។ពេល​ពួក​គេ​បរិភោគ​យ៉ាង​ឆ្អែត‌ឆ្អន់ពួក​គេ​វាយ‌ឫក​ខ្ពស់ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​បំភ្លេច​យើង។

7 យើង​នឹង​ប្រែ​ក្លាយ​ដូច​ជា​សិង្ហនិង​ដូច​ខ្លា‌រខិន​នៅ​តាម​ផ្លូវយើង​ឃ្លាំ​មើល ដើម្បី​សង្គ្រប់​លើ​ពួក​គេ។

8 យើង​នឹង​ប្រហារ​ពួក​គេ​យ៉ាង​សាហាវដូច​ខ្លា‌ឃ្មុំ​ញី​បាត់​កូន។យើង​នឹង​ហែក​ទ្រូង​ពួក​គេយើង​ហែក​ពួក​គេ​ស៊ី ដូច​សិង្ហ​ញី​ត្របាក់​លេបហើយ​សត្វ​ព្រៃ​នឹង​មក​ហែក​ស៊ី​សាក‌សពរបស់​ពួក​គេ។