ហូសេ 13:7-13 KHSV

7 យើង​នឹង​ប្រែ​ក្លាយ​ដូច​ជា​សិង្ហនិង​ដូច​ខ្លា‌រខិន​នៅ​តាម​ផ្លូវយើង​ឃ្លាំ​មើល ដើម្បី​សង្គ្រប់​លើ​ពួក​គេ។

8 យើង​នឹង​ប្រហារ​ពួក​គេ​យ៉ាង​សាហាវដូច​ខ្លា‌ឃ្មុំ​ញី​បាត់​កូន។យើង​នឹង​ហែក​ទ្រូង​ពួក​គេយើង​ហែក​ពួក​គេ​ស៊ី ដូច​សិង្ហ​ញី​ត្របាក់​លេបហើយ​សត្វ​ព្រៃ​នឹង​មក​ហែក​ស៊ី​សាក‌សពរបស់​ពួក​គេ។

9 អ៊ីស្រា‌អែល​អើយ ដោយ​អ្នក​ប្រឆាំង​នឹង​យើងអ្នក​នឹង​ត្រូវ​វិនាស​ពុំ‌ខាន!គ្មាន​នរណា​អាច​ជួយ​អ្នក​បាន​ទេ!

10 តើ​ស្ដេច​របស់​អ្នក​នៅ​ឯ​ណាម្ដេច​ក៏​មិន​ឃើញ​មក​ជួយ​សង្គ្រោះ​អ្នកនៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន?រីឯ​ពួក​ចៅហ្វាយ ដែល​អ្នក​ធ្លាប់​ពោល​ទៅ​គេ​ថា“សូម​តែង​តាំង​ស្ដេច និង​មេ​ដឹក​នាំឲ្យ​គ្រប់‌គ្រង​លើ​យើង”តើ​អ្នក​ទាំង​នោះ​ទៅ​ណា​អស់​ហើយ។

11 យើង​បាន​ប្រគល់​ស្ដេច​ឲ្យ​អ្នក ទាំង​ខឹងយើង​ដក​ស្ដេច​នោះ​វិញ ទាំង​ក្រេវ‌ក្រោធ។

12 កំហុស និង​អំពើ​បាប​របស់​អេប្រាអ៊ីមមាន​កត់‌ត្រា​ទុក​យ៉ាង​ច្បាស់​លាស់​ណាស់។

13 ពួក​គេ​នឹង​ឈឺ​ចុក​ចាប់ ដូច​នៅ​ពេល​សម្រាល​កូនពួក​គេ​ជា​កូន​ល្ងី‌ល្ងើ ដ្បិត​ដល់​ពេល​កើតវា​ពុំ​ព្រម​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក​ទេ។