ហូសេ 2:13-19 KHSV

13 យើង​ដាក់​ទោស​នាង តាម​ចំនួន​ថ្ងៃដែល​នាង​បាន​ដុត​គ្រឿង​ក្រអូប​សែនព្រះ​បាល​ទាំង‌ឡាយនាង​បាន​តុប‌តែង​ខ្លួន​ពាក់​ក្រវិល ពាក់​ខ្សែ​ករត់​តាម​គូ​ស្នេហ៍​របស់​នាង។រីឯ​យើង​វិញ នាង​បាន​បំភ្លេច​យើង​ចោល​ហើយ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

14 ហេតុ​នេះ​យើង​នឹង​ទាក់‌ទាញ​ចិត្ត​នាងដោយ​នាំ​នាង​ទៅ​វាល​រហោ‌ស្ថានយើង​នឹង​និយាយ​លួង‌លោម​ចិត្ត​នាង។

15 ពេល​នោះ យើង​នឹង​ប្រគល់​ចម្ការទំពាំង‌បាយជូរ​ឲ្យ​នាង​វិញ។ជ្រលង​ភ្នំ​អាកោរនឹង​ក្លាយ​ទៅ​ជា​ទ្វារនាំ​នាង​ទៅ​រក​សេចក្ដី​សង្ឃឹម។នៅ​ទី​នោះ នាង​នឹង​ឆ្លើយ​តប​មក​យើងដូច​គ្រា​នាង​នៅ​ពី​ក្មេងគឺ​គ្រា​ដែល​នាង​ទើប​នឹង​ចេញ​ពី​ស្រុក​អេស៊ីប។

16 នៅ​ថ្ងៃ​នោះ នាង​នឹង​ហៅ​យើង​ថា “ស្វាមី”គឺ​នាង​លែង​ហៅ​យើង​ថា“ព្រះ​ម្ចាស់​នាង​ខ្ញុំ!”ទៀត​ហើយ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

17 យើង​នឹង​ឲ្យ​នាង​លែង​បញ្ចេញឈ្មោះ​ព្រះ​បាល​ទាំង​នោះ​ទៀតគឺ​គេ​លែង​រំឭក​ឈ្មោះ​ទាំង​នេះ​ទៀត​ហើយ។

18 នៅ​ថ្ងៃ​នោះ យើង​នឹង​ចង​សម្ពន្ធ‌មេត្រីជា​មួយ​សត្វ​ព្រៃ បក្សា‌បក្សី និង​សត្វ​លូន​វារដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជា‌រាស្ត្រ​របស់​យើងយើង​នឹង​កាច់​បំបាក់​ធ្នូ និង​ដាវមិន​ឲ្យ​មាន​សង្គ្រាម​ក្នុង​ស្រុក​ទៀត​ទេគឺ​យើង​នឹង​ឲ្យ​ពួក​គេ​ដេក​យ៉ាង​សុខ​ស្រួល។

19 យើង​នឹង​ដណ្ដឹង​នាង​ធ្វើ​ជា​ភរិយាជា​ដរាប​ត​រៀង​ទៅយើង​នឹង​ដណ្ដឹង​នាង​ធ្វើ​ជា​ភរិយាដោយ​សុចរិត និង​យុត្តិធម៌ដោយ​ភក្ដី‌ភាព និង​អាណិត‌អាសូរ។