ហូសេ 2:2-8 KHSV

2 ចូរ​ចោទ​ប្រកាន់​ម្ដាយ​របស់​អ្នក​រាល់​គ្នា​ទៅដ្បិត​នាង​មិន​មែន​ជា​ភរិយា​របស់​យើង​ទៀត​ទេហើយ​យើង​ក៏​មិន​មែន​ជា​ប្ដី​របស់​នាង​ទៀត​ដែរ!ចូរ​ឲ្យ​នាង​ដក​សញ្ញា​សម្គាល់​ស្រី​ពេស្យាចេញ​ពី​មុខ​របស់​ខ្លួនចូរ​ឲ្យ​នាង​ដក​សញ្ញា​សម្គាល់​ស្រី​ក្បត់​ប្ដីចេញ​ពី​ដើម​ទ្រូង​របស់​ខ្លួន​ទៅ!

3 បើ​មិន​ដូច្នោះ​ទេយើង​នឹង​យក​សម្លៀក‌បំពាក់​ចេញ​ពី​នាងទុក​ឲ្យ​ខ្លួន​នៅ​ទទេដូច​ថ្ងៃ​ដែល​នាង​ទើប​នឹង​កើតយើង​ធ្វើ​ឲ្យ​នាង​ប្រៀប​បាន​នឹង​វាល​រហោ‌ស្ថាន។យើង​ធ្វើ​ឲ្យ​នាង​ក្លាយ​ដូច​ជា​ដី​ហួត‌ហែងយើង​ធ្វើ​ឲ្យ​នាង​ស្លាប់​ដោយ​ស្រេក​ទឹក។

4 យើង​នឹង​មិន​អាណិត‌អាសូរ​កូន​របស់​នាង​ទេព្រោះ​កូន​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ដែល​កើត​ពីអំពើ​ពេស្យា‌ចារ។

5 ម្ដាយ​របស់​ពួក​គេ​ជា​ស្រី​ពេស្យាស្រី​ដែល​ពរ​ផ្ទៃ​ពួក​គេបាន​ប្រព្រឹត្ត​អំពើ​ដ៏​អាម៉ាស់នាង​ពោល​ថា ខ្ញុំ​នឹង​រត់​តាម​គូ​ស្នេហ៍​របស់​ខ្ញុំព្រោះ​អ្នក​ទាំង​នោះ​ឲ្យ​ខ្ញុំ​មាន​បាយ​ទឹករោម​ចៀម និង​ក្រណាត់​ទេស‌ឯកសម្រាប់​បិទ‌បាំង​កាយព្រម​ទាំង​ប្រេង និង​ស្រា​ផង។

6 ហេតុ​នេះ​ហើយ​បាន​ជា​យើង​យក​បន្លាមក​ស្រះ​ផ្លូវ​របស់​នាងយើង​ដាក់​របង​ឃាំង​នាងដើម្បី​កុំ​ឲ្យ​នាង​រក​ផ្លូវ​ឃើញ​ទៀត​ឡើយ។

7 នាង​ខំ​រត់​តាម​គូ​ស្នេហ៍​របស់​នាងតែ​តាម​ពួក​គេ​មិន​ទាន់​ទេនាង​ខំ​ដើរ​រក​ពួក​គេ តែ​រក​មិន​ឃើញ​ឡើយ។នាង​ក៏​ពោល​ថា:បើ​ដូច្នេះ ខ្ញុំ​នឹង​វិល​ទៅ​រក​ប្ដី​ដើម​វិញដ្បិត​ពី​មុន ខ្ញុំ​សប្បាយ​ចិត្ត​ជាង​សព្វ​ថ្ងៃ​នេះ។

8 នាង​ពុំ​បាន​យល់​ថា គឺ​យើង​ឯ‌ណេះ​ទេដែល​ផ្ដល់​ស្រូវ ស្រា​ថ្មី និង​ប្រេង​ឲ្យ​នាងយើង​ក៏​ផ្ដល់​មាស​ប្រាក់​ជា​ច្រើន​ដល់​នាង​ដែរតែ​នាង បែរ​ជា​យក​របស់​ទាំង​នោះ​សែនព្រះ​បាល​ទៅ​វិញ។