ហូសេ 4:10-16 KHSV

10 ពួក​គេ​បរិភោគ តែ​មិន​ចេះ​ឆ្អែតពួក​គេ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារតែ​មិន​បាន​ចម្រុង‌ចម្រើន​ទេដ្បិត​ពួក​គេ​បោះ​បង់​ចោល​យើងដែល​ជា​ព្រះ‌អម្ចាស់ ទៅ​ប្រព្រឹត្ត

11 អំពើ​ពេស្យា‌ចារ។ចិត្ត​ប្រាថ្នា​ចង់​បាន​ស្រា​ចាស់ និង​ស្រា​ថ្មីបាន​នាំ​ពួក​គេ​ឲ្យ​វង្វេង។

12 ប្រជា‌រាស្ត្រ​របស់​យើង​ទៅ​រក​ព្រះ​ធ្វើ​ពី​ឈើឲ្យ​ទស្សន៍‌ទាយដំបង​របស់​គេ​ប្រាប់​សេចក្ដី​ដែល​គេ​ចង់​ដឹង!គំនិត​ពេស្យា‌ចារ​បាន​នាំ​ពួក​គេ​ឲ្យ​វង្វេងពួក​គេ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារដោយ​ងាក​ចេញ​ពី​ព្រះ‌ជាម្ចាស់​របស់​ខ្លួន។

13 ពួក​គេ​តែងតែ​ធ្វើ​យញ្ញ‌បូជា​នៅ​តាម​កំពូល​ភ្នំហើយ​ដុត​គ្រឿង​ក្រអូប​នៅ​តាម​ទួល​ខ្ពស់នៅ​ក្រោម​ដើម​ជ្រៃ ក្រោម​ដើម​ពោធិនិង​ក្រោម​ដើម​ម៉ៃ‌សាក់ដែល​មាន​ម្លប់​ដ៏​ត្រជាក់‌ត្រជុំ!ហេតុ​នេះ កូន​ស្រី​របស់​អ្នក​រាល់​គ្នាប្រព្រឹត្ត​អំពើ​ពេស្យា‌ចារកូន​ប្រសា​ស្រី​របស់​អ្នក​រាល់​គ្នាប្រព្រឹត្ត​អំពើ​ផិត​ក្បត់។

14 យើង​មិន​ដាក់​ទោស​កូន​ស្រី​របស់​អ្នក​រាល់​គ្នាព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារហើយ​ក៏​មិន​ដាក់​ទោស​កូន​ប្រសា​ស្រី​របស់អ្នក​រាល់​គ្នា ព្រោះ​តែ​អំពើ​ផិត​ក្បត់​របស់​គេ​ដែរដ្បិត​អ្នក​រាល់​គ្នា​ផ្ទាល់​បាន​ដក​ខ្លួនទៅ​ជា​មួយ​ស្រី​ពេស្យានិង​ធ្វើ​យញ្ញ‌បូជា​រួម​ជា​មួយ​ស្រី​ពេស្យា​សក្ការៈ។ប្រជា‌ជន​ដែល​មិន​ចេះ​គិត​ពិចារណា​បែប​នេះរមែង​បោះ​ជំហាន​ទៅ​រក​សេចក្ដី​វិនាស។

15 អ៊ីស្រា‌អែល​អើយ ប្រសិន​បើ​អ្នក​ប្រព្រឹត្តអំពើ​ពេស្យា‌ចារ​ដូច្នេះមិន​គប្បី​ឲ្យ​យូដា​ធ្វើ​ខុស​ដូច​អ្នក​ទេកុំ​ទៅ​គីល‌កាល់ កុំ​ឡើង​ទៅ​បេតអា‌វេនឬ​ក៏​ស្បថ​ក្នុង​នាម ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ដែរ។

16 អ៊ីស្រា‌អែល​មាន​ចិត្ត​រឹង‌រូស​ដូច​គោ​ញី​កៀច ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់​ត្រូវ​ឃ្វាល​ពួក​គេ​ដូច​ឃ្វាល​កូន​ចៀម នៅ​តាម​វាល​ស្មៅ​ដ៏​ទូលំ‌ទូលាយ​ដូច្នេះ?